ព្រះខ័នរាជខេត្តស្វាយរៀង ចេញដំណើរទៅប្រទេស វៀតណាមនៅរសៀលនេះ

លី រិទ្ធី August 31, 2016


កីឡាករក្រុមព្រះខ័នរាជខេត្តស្វាយរៀង ដែលតំណាងអោយក្រុមបាល់ទាត់កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងត្រូវចេញដំណើរឆ្ពោះទៅកាន់ទីក្រុងហូជីមិញ នៅរសៀលនេះ ដើម្បីប្រកួតមិត្តភាពជាមួយក្រុមភូមិភាគ៧ វៀតណាម។

ក្នុងបញ្ជីឈ្មោះកីឡាករទាំង ១៨ នាក់របស់ក្លឹបព្រះខ័នរាជស្វាយរៀងដែលធ្វើដំណើរទៅប្រទេសវៀតណាមនោះគឹគ្មានវត្តមានកីឡាករសំខាន់ៗ ៨នាក់ ដូចជាកីឡាករ ប្រាក់ មុន្នីឧត្តម, ណុប តុលា, សំអឿន ពិដោរ, រស់ គង់សំរេច, សឿយ វិសាល, ហួយ ផល្លីន, សុក សំណាង និង នេន សុធារដ្ធ ដោយសារជាប់កាតព្វកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជា ប្រកួតមិត្តភាពអន្តរជាតិជាមួយហុងកុងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ។

ដូចនេះលោកគ្រូបង្គោលក្លឹប លោក សំ វ៉ាន់ដេត បានជ្រើសរើសសមាសភាពកីឡាករ ៥នាក់ បញ្ចូលក្នុងក្រុម – ព្រំ ណារាជ្យ, ហេង គីមហុង (ក្រុមយុវជនក្រោមអាយុ១៩ឆ្នាំ) និង ម៉ៃ ឃុនវីរៈ, ទេព ដារ៉ា, គឹង ឧត្តម ( ស. ស. យ. ក ក្រុងបាវិត ក្រុមម្ចាស់ជើងឯកពីរសម័យកាលពានរង្វាន់ស្វាយរៀងខាប់)។
បញ្ជីឈ្មោះកីឡាករទាំង១៨នាក់មាន៖
អោម ឧត្តម
មួន ណារ៉ា
ជា សំណាង
ព្រំ ណារាជ្យ
ហេង គីមហុង
លី សារ័ត្ន
សារ៉េត គ្រីយ៉ា
អ៊ុក វ៉ាន់ណេ
សួន វាសនា
អាំ សុវណ្ណារ៉ាត់
ឡាយ រស្មី
ប្រាក់ សុវណ្ណពិសិដ្ធ
ផាន់នី អ៊ីរដ្ធា
ម៉ែន មុន្នីរ៉ា
ផន ភារ៉ា
ម៉ៃ ឃុនវីរៈ
ទេព ដារ៉ា
គឹង ឧត្តម

12472828_1031734850216592_6872896264249383266_n

 

ប្រភព៖ ព្រះខ័នរាជស្វាយរៀង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត