កីឡាករ Sergio Aguero​ ត្រូវពិន័យដោយការប្រើប្រាស់ហឹង្សាក្រោយឲ្យកែងដាក់កីឡាករ Winston Reid

លី រិទ្ធី August 31, 2016


ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Manchester City កីឡាករ Sergio Aguero ត្រូវបានពីន័យដោយការប្រើប្រាស់ហឹង្សាពី Football Association ក្រោយឲ្យកែងកីឡាករ Winston Reid របស់ក្លឹប West Ham ក្នុងការប្រកួតកាលពីចុងសប្តាហ៍កន្លងទៅ។

កីឡាករ Aguero អាចនឹងត្រូវពិន័យ ៣ ប្រកួតដែលក្នុងនោះរួមមានការប្រកួតរបស់ក្លឹប Manchester City ក្នុងការប្រកួត Premier League ជាមួយក្លឹប Manchester United នៅថ្ងៃទី ១០ កញ្ញា និង ក្លឹប Bournemouth នៅថ្ងៃទី ១៧ កញ្ញា។ កីឡាករវ័យ ២៨ ឆ្នាំរូបនេះក៏អាចនឹងអវត្តមានក្នុងការប្រកួត EFL Cup third-round ជាមួយក្លឹប Swansea។

កីឡាករ Aguero នឹងអវត្តមានពីក្រុមជម្រើសជាតិ អាហង្ស់ទីនក្នុងការប្រកួត World Cup 2018 នៅខែក្រោយដោយសាររបួស។

គួរបញ្ជាក់ផងដែរថា អាជ្ញាកណ្តាល Andre Marriner មិនបានឃើញពីអ្វីដែលបានកើតឡើងនៅនាទីទី ៧៦ ក្នុងការប្រកួតដែលក្លឹប Manchester City យកឈ្នះក្នុងលទ្ធផល ៣-១ កាលពីថ្ងៃអាទិត្យកន្លងទៅ ហើយខាង FA ក៏បានសម្រេចចិត្តចាត់វិធានការក្រោយបានពិនិត្យមើលលើវីដេអូរួច៕

_90966260_reid_getty

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត