កីឡាអៃគីដូ ជាកីឡាមួយប្រភេទដែលអាចជួយសម្រួលដល់ផ្លូវចិត្តបាន

គឹមហុក August 31, 2016


កីឡាអៃគីដូ ជាប្រភេទកីឡាដែលមិនយកទៅប្រយុទ្ធគ្នា មិនមានការប្រកួតដើម្បីដណ្ដើមយកមេដាយ បានត្រឹមតែសម្ដែងយុទ្ធគុន ជាការប្លែកភ្នែកប៉ុណ្ណោះ។ ព្រោះវាមានលក្ខណៈទន់ភ្លន់ និងភាគច្រើនមានមេរៀនពាក់ព័ន្ធនឹងការសម្រួលផ្លូវចិត្ត ហើយបច្ចុប្បន្ន កីឡាអៃគីដូកម្ពុជាកំពុងតែមានការរីកច្រើនខ្លាំងក្លាគួសម ពីសំណាក់មហាជនទាំងប្រុសស្រីក្មែងចាស់ មិនថាជនជាតិបរទេសទេគឺសុទ្ធ សឹងតែមកហាត់កីឡា នេះជា រៀងរាល់ថ្ងៃ ។

Aikido

បើទោះបីមានមហាជនចូលមកហាត់កីឡានេះច្រើនក៍ដោយ តែប្រភេទកីឡាអៃគីដូមួយនេះមិនសូវជាមាន ឈ្មោះបោះសំឡេងខ្លាំងដូចជាប្រភេទកីឡាតេក្វាន់ដូ យូដូ និងការ៉ាត់តេដូ ឡើយ។ ព្រោះកីឡាទាំងនេះ គេបាននាំចូលមកស្រុកខ្មែរមុនកីឡាអៃគីដូ ច្រើនសិបឆ្នាំមកហើយ។ ខណៈដែលអៃគីដូទើបតែ ចូលមកនៅ ឆ្នាំ២០០២ប៉ុណ្ណោះ។

ប្រធានសមាគមអៃគីដូកម្ពុជាលោក ណាង រ៉ាវុធ បានមានប្រសាសន៍ថា៖ អៃគីដូ ត្រូវបាននាំមកដល់កម្ពុជាជាលើកដំបូងក្នុងឆ្នាំ២០០២ ដែលមានចំនួនអ្នកចាប់អារម្មណ៍តិចតួចណាស់ ដោយសារយុវជនខ្មែរ មិនសូវស្គាល់កីឡាជប៉ុនប្រភេទនេះ។

Aikido2

តែអៃគីដូនេះ បានរីកចម្រើនបន្តិចម្ដងៗ រហូតបានដល់ ៤ ក្លឹប ក្នុងឆ្នាំបន្តបន្ទាប់ បើទោះបីក្លឹបខ្លះមានសិស្សចូលហ្វឹកហាត់តែ បួនប្រាំនាក់ សឹងតែរកតួលេខមិនឃើញក្ដី។ «ក្រោយពេលយើងប្រមូលទិន្នន័យចុងក្រោយនេះ យើងឃើញថា មានកំណើនដល់ចំនួន ៩ ក្លឹបហើយ ដែលសុំសិទ្ធិក្នុងការធ្វើការបណ្ដុះបណ្ដាលកីឡានេះ ពីសហព័ន្ធអៃគីដូនៅក្នុងប្រទេសជប៉ុន»។

ទោះជាយ៉ាងណា ចំនួនសិស្សដែលជាសមាជិកនៃក្លឹបទាំងនេះ នៅមិនទាន់មានកម្រិតអាចប្រដូចជាមួយប្រភេទកីឡាឯទៀត នៅកម្ពុជាបាននៅឡើយទេ ដោយសារតែវាមានចំនួនទើបតែជាង ២០០ នាក់ ជាលើកដំបូង។ លោកបន្តថា «ទម្រាំទទួលបានសិស្សជាង២០០នាក់ ក្នុងឆ្នាំនេះ លោកគិតថាយើងបានធ្វើការផ្សព្វផ្សាយ ច្រើនណាស់ ព្រោះអៃគីដូ ជាប្រភេទកីឡាដែលត្រូវការអ្នកហាត់មានភាព អត់ធ្មត់ខ្ពស់។

លោកអះអាងថា អៃគីដូ អាចប្រើក្នុងការការពារខ្លួនបានគួរសម ព្រោះមានស្នៀតខ្លះអាចផ្ដួលគូប្រកួតឲ្យបាត់បង់ថាមពល ពេលគេមកដោយកំរោល ។ លោកបញ្ជាក់ថា «លោកគិតថា បើអ្នកគ្រាន់តែចង់បានសុខភាពរាងកាយល្អ ដូចជាជួយសម្រួលសរសៃនោះ គឺអៃ គីដូ ពិតជាប្រភេទកីឡាដ៏ល្អ»។

អត្ថបទ៖ ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត