ឯកឧត្តមហង់ ជួនណារ៉ុន ជម្រុញលើកទឹកចិត្តអត្តពលិកឱ្យ ប្រឹងប្រែងបន្ត បើទោះមិនបានមេដាយនៅRIO

គឹមហុក August 31, 2016


បន្ទាប់ពីបញ្ចប់ការប្រកួតកីឡាអូឡាំពិករដូវក្ដៅ ឆ្នាំ២០១៦ នៅទីក្រុង RIO ប្រទេសប្រេស៊ីល រួចមក ក្រុមអត្តពលិកកម្ពុជា ទាំង៤ប្រភេទកីឡា បានបន្តការហ្វឹកហាត់របស់ខ្លួនបន្តទៀត ក្រោយពីបានទទួលការជម្រុញ និង លើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំកីឡាជាច្រើនរូបរបស់កម្ពុជា ។

Cambodia Olympic

ជាមួយនឹងការជម្រុញលើកទឹកចិត្តនោះ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានកោះហៅ ប្រតិភូ គ្រូបង្វឹក និងអត្តពលិក ជម្រើសជាតិកម្ពុជា ៤ប្រភេទកីឡា ដែលទើបបញ្ចប់បេសកកម្ម និងត្រឡប់មកពីចូលរួមប្រកួតកីឡាអូឡាំពិក រដូវក្ដៅ លើកទី៣១ នៅទីក្រុងរីយ៉ូ មកជួបសំណេះសំណាល និងផ្ដល់អនុសាសន៍មួយចំនួនដល់ ពួកគេឱ្យបន្ដការខិតខំហ្វឹកហាត់បន្ថែមទៀត សូមកុំបាក់ទឹកចិត្ត ព្រោះការចូលរួមលើកនេះ គឺជាបទពិសោធន៍មួយដ៏ល្អ សម្រាប់ឆ្ពោះទៅរកភាពជោគជ័យនាពេលខាងមុខ ពិសេសគឺត្រៀមអូឡាំពិក ឆ្នាំ២០២០ នៅទីក្រុង Tokyo ប្រទេសជប៉ុនវិញម្ដង  ។

នៅក្នុងពិធីជួបសំណេះសំណាលកាលពីល្ងាចថ្ងៃទី៣០ ខែសីហានៅទីស្នាក់ការក្រសួងអប់រំយុវជន និង កីឡា នោះ ឯកឧត្តមរដ្ឋមន្ដ្រីបានមានប្រសាសន៍បន្តថា៖  ការចូលរួមប្រកួតអូឡាំពិក ឆ្នាំ២០១៦នេះ ថ្វីត្បិតតែកម្ពុជាមិនទទួលបានមេដាយ ប៉ុន្ដែលទ្ធផលទទួលបាន គឺល្អប្រសើរច្រើន បើធៀបនឹងការចូលរួមកន្លងមក ។

ដូច្នេះកីឡាករ-កីឡាការិនីម្នាក់ៗ ត្រូវបន្ដឆន្ទៈដ៏រឹងមាំក្នុងការប្រឹងប្រែងហ្វឹកហាត់ ដើម្បីបន្ដចូលរួមប្រកួតប្រជែងលើឆាកអន្ដរជាតិ និងដណ្ដើមកិត្ដិយសជូនជាតិនាខាងមុខ ។

Cambodia Olympic1

Cambodia Olympic3

Cambodia Olympic2

Cambodia Olympic4

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់អត្តពលិកទាំងអស់ សូមកុំបាក់ទឹកចិត្ត ព្រោះនេះជាការចូលរួមកម្រិតកីឡាពិភពលោក និងក៏បន្តទទូចដល់កីឡាការិនីឆ្នើមកម្ពុជា ស៊ន សៀវម៉ី បន្តខិតខំ ប្រឹងប្រែងឡើង ដើម្បីទទួលបានជោគជ័យក្នុងឱកាស Rio Olympic 2020 នៅទីក្រុង Tokyo ប្រទេសជប៉ុន នៅរយៈ ពេល ៤ឆ្នាំខាងមុខទៀតផងដែរ។

គួរបញ្ជាក់ថា ប្រតិភូ គ្រូបង្វឹក និងអត្តពលិកកម្ពុជា បានត្រឡប់មកពីចូលរួមប្រកួតកីឡាអូឡាំពិក នៅទីក្រុងរីយ៉ូ កាលពីថ្ងៃទី២៥ ខែសីហាកន្លងទៅ ប៉ុន្ដែមិនទទួលបានមេដាយអ្វីឡើយ នៅក្នុងចំណោមអត្តពលិក ៦នាក់នៃកីឡា ៤ប្រភេទ ដែលកម្ពុជាបញ្ជូនទៅចូលរួម ដូចជាកីឡាអត្តពលកម្ម ហែលទឹក ចំបាប់ និងកីឡាតេក្វាន់ដូ ៕

អត្ថបទ៖ ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត