គ្រូជប៉ុន ណាត់ប៉ូលិស និងណាហ្គា ប្រកួតតេស្ដសមត្ថភាពក្រុម U-19 កម្ពុជាលើកចុងក្រោយ

គឹមហុក August 31, 2016


ភ្នំពេញ៖ ក្រុមជម្រើសជាតិក្រោមអាយុក្រោម ១៩ ឆ្នាំកម្ពុជា (U-19) បាននឹងកំពុងប្រមូលផ្ដុំហ្វឹកហាត់ដំណាក់កាលទី៣ នៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិទន្លេបាទី ចាប់ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញាខាងមុខ។ ទន្ទឹមជាមួយគ្នានេះ លោកគ្រូបង្វឹកជនជាតិជប៉ុនលោក Ohara Kazunori បានណាត់ក្លឹបសមាជិកលីគកំពូលកម្ពុជា ២ ក្រុមធ្វើការប្រកួតកម្ដៅសាច់ក្នុងដំណាក់កាលធ្វើតេស្ដចុងក្រោយ ដើម្បីជម្រុះយកកីឡាករឆ្នើម ២៣ នាក់ ចូលរួមប្រកួតពានរង្វាន់ AFF U-19 Championship 2016 នៅវៀតណាម នាពាក់កណ្ដាលខែកញ្ញាខាងមុខទៀតផង ។

Cambodia National Team U19

លោក Ohara Kazunori បានបញ្ជាក់ថា៖ “២ ប្រកួតបន្ទាប់របស់ក្រុមយុវជន U-19 កម្ពុជា មុននឹងលោកសម្រេចចិត្តជ្រើសរើសយកកីឡាករឆ្នើម ២៣នាក់នោះ គឺត្រូវជួបក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) នៅថ្ងៃទី០២ ខែកញ្ញា នៅសាលាបាល់ទាត់បាទី បន្ទាប់មកទើបជួបក្រុមណាហ្គាវើល នៅថ្ងៃទី០៣ ខែកញ្ញានៅទីលានហ្វឹកហាត់នៃកីឡដ្ឋាន RSN។ លោកបានចាត់ទុកការប្រកួតមិត្ដភាពនេះ គឺជាឱកាសសម្រាប់ធ្វើការវាស់ស្ទង់សមត្ថភាពកីឡាករលើកចុងក្រោយ ហើយក៏ប្រឈមនឹងការពិបាកផងដែរ ដោយសារកីឡាករម្នាក់ៗ គឺមានសមត្ថភាពប្រហាក់ប្រហែលគ្នា ។”

Cambodia-National-Team U-19

គួរបញ្ជាក់ថា ការប្រមូលផ្ដុំហ្វឹកហាត់នៃក្រុម U-19 កម្ពុជានេះ បានធ្វើឡើងជាងកន្លះខែមកហើយ ដោយដំណាក់កាលទី១ មានកីឡាករ ៥១នាក់ត្រូវបានកោះហៅឲ្យចូលរួម ប៉ុន្ដែត្រូវបានជម្រុះនៅសល់ ៣១នាក់ប្រមូលផ្ដុំដំណាក់កាលទី២ រហូតបន្ដជម្រុះបាន ២៨នាក់ បន្ដប្រមូលផ្ដុំក្នុងដំណាក់កាលទី៣ ដោយក្នុងនោះមានយុវជនមកពីក្លឹបភ្នំពេញក្រោនដល់ទៅ ១៨នាក់ឯណោះ ដែលជាប់ក្នុងដំណាក់កាលធ្វើតេស្ដចុងក្រោយនេះ ។ យ៉ាងណាមិញកាលពីប្រមូលផ្ដុំដំណាក់កាលទី២ ក្រុម U-19កម្ពុជា បានឆ្លងកាត់ការប្រកួតមិត្តភាព ២លើកមកហើយ ក្នុងនោះឈ្នះក្រុម African All Stars ២-០ និងយកឈ្នះក្រុមបឹងកេតអង្គរ ដោយលទ្ធផល ៥-០ វិញ ៕

Cambodia-National-Team U19

Cambodia National Team U-19

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត