Gabriel Barbosa: ក្លឹប Inter Milan ចុះកុងត្រាជាមួយខ្សែប្រយុទ្ធ ប្រេស៊ីល រយៈពេល ៥ ឆ្នាំ

នូ មករា August 31, 2016


ក្លឹប Inter Milan បានសម្រេចចុះកុងត្រាជាមួយខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល Gabriel Barbosa ពីក្លឹប Santos ក្នុងរយៈពេល ៥ ឆ្នាំ។

កីឡាករ Barbosa ដែលជាគោលដៅរបស់ក្លឹប Leicester នោះរកបាន ២គ្រាប់ជួយឲ្យជម្រើសជាតិ ប្រេស៊ីលឈ្នះមេដាយមាសអូឡាំពិកកាលពីដើមខែ។

កីឡាករវ័យ ២០ ឆ្នាំរូបនេះបានចំណាយពេល ៤ រដូវកាលជាមួយក្លឹប Santos ដោយរកបាន ៥៦ គ្រាប់ព្រមទាំងឈ្នះជើងឯក ២ សម័យ ផងដែរ។

គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះគឹជាកីឡាករទី ២ ដែលក្លឹប Inter បានទិញក្រោយទិញកីឡាករខ្សែបម្រើ សញ្ជាតិព័រទុយហ្គាល Joao Mario ពីក្លឹប Sporting Lisbon ក្នុងតម្លៃ ៣៨.៤ លានផោន៕

14095802_1234614219922048_5404528210741918905_n

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់