Wayne Rooney: ប្រធានក្រុមជម្រើសជាតិអង់គ្លេសនឹងចូលនិវត្តន៍ក្រោយ World Cup ២០១៨

លី រិទ្ធី August 31, 2016


កីឡាកររកគ្រាប់បាល់កំណត់ត្រារបស់ក្រុមជម្រើសជាតិ អង់គ្លេស Wayne Rooney នឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិក្រោយការប្រកួត World Cup ២០១៨ នៅប្រទេស រុស្សី។

ខ្សែប្រយុទ្ធក្លឹប Manchester United បានប្រាប់ទៅសារព័ត៌មានជាលើកដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មី លោក Sam Allardyce ក្រោយពីបានប្រកាសថាកីឡាកររូបនេះនឹងធ្វើជាប្រធានក្រុមជម្រើសជាតិក្នុងការប្រកួតខាងមុខ។

កីឡាករ Rooney ដែលរកបាន ៥៣ គ្រាប់ក្នុងការបង្ហាញខ្លួន ១១៥ ប្រកួតនិយាយថា៖ “ការប្រកួតនៅប្រទេសរុស្សីនឹងជាពេលដែលត្រូវលាពីក្រុមជម្រើសជាតិហើយ។” “ខ្ញុំបានសម្រេចហើយ។”

កីឡាករវ័យ ៣០ ឆ្នាំរូបនេះបានបន្តថា៖ “នេះនៅសល់រយៈពេល ២ ឆ្នាំ។ ខ្ញុំចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់នៅវ័យ ១៦ ឆ្នាំ ហើយលេងឲ្យក្រុមជម្រើសជាតិនៅវ័យ ១៧ ឆ្នាំ។ ការលេងបាល់អាជីពរយៈពេល ១៥ ឆ្នាំគឹពិតជាច្រើន ហើយនៅពេលដែលខ្ញុំលេងក្នុងការប្រកួតនោះ ខ្ញុំនឹងមានអាយុ ៣៤ ឆ្នាំ។ អាជីពរបស់ខ្ញុំមកដល់ពេលនេះគឹល្អខ្លាំងណាស់ ខ្ញុំរីករាយគ្រប់ពេលវេលា៕”

Screen Shot 2016-08-31 at 9.04.00 AM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត