ក្លឹប Barcelona ទិញខ្សែប្រយុទ្ធអេស្ប៉ាញ Paco Alcacer ពីក្លឹប Valencia

លី រិទ្ធី August 31, 2016


ក្លឹប Barcelona បានចុះកុងត្រាទិញយកខ្សែប្រយុទ្ធសញ្ជាតិ អេស្ប៉ាញ Paco Alcacer ក្នុងតម្លៃ ៣០ លានអឺរ៉ូ ឬ ២៥.៥ លានផោន បូកថ្លៃ add-ons ពីក្លឹប Valencia។

កីឡាករ Alcacer វ័យ ២៣ ឆ្នាំគឺជាខ្សែប្រយុទ្ធដែលក្លឹបជាច្រើនចាប់អារម្មណ៍បន្ទាប់ពីរកបាន ៣០ គ្រាប់នៅក្នុងការប្រកួត La Liga រយៈពេល ៣ ឆ្នាំហើយបានព្រមចុះកុងត្រារយៈពេល ៥ ឆ្នាំជាមួយក្លឹបផងដែរ។ កីឡាកររូបនេះក៏ជាប្រធានក្រុមនៅកីឡដ្ឋាន Mestalla Stadium ក្រោមការដឹកនាំរបស់លោក Gary Neville កាលពីរដូវកាលមុនផងដែរ។

កុងត្រារបស់កីឡាករ Alcacer ដែលបានរួមបញ្ជូល ១០០ លានអឺរ៉ូ buy-out clause អាចនឹងមានតម្លៃបន្ថែម ២ លានអឺរ៉ូ ទៀតសម្រាប់ក្លឹប Valencia។

លោក Luis Enrique ដែលជាអ្នកចាត់ការទូទៅក្លឹប Barcelona បានចំណាយច្រើនបំផុតក្នុងការទិញខ្សែប្រយុទ្ធនារដូវក្តៅនេះដើម្បីពង្រឹងតំបន់ប្រយុទ្ធបន្ថែមទោះបីជាមានខ្សែប្រយុទ្ធឆ្នើម ៣ រូប Lionel Messi, Neymar និង Luis Suarez ស្រាប់ក៏ដោយ។

គួរបញ្ជាក់ផងដែរថាកីឡាកររូបនេះជាកីឡាករទី ៦ ដែលក្លឹបជើងឯកអេស្ប៉ាញរូបនេះបាននាំយកមកចូលរួមជាមួយក្លឹបបន្ទាប់ពីបានទិញអ្នកចាំទី Jasper Cillessen, ខ្សែការពាត Lucas Digne និង Samuel Umtiti ព្រមទាំងខ្សែបម្រើAndre Gomes, ដែលមកពីក្លឹប Valencia, និងកីឡាករ Denis Suarez៕

_90940881_paco2

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត