ជម្រើសជាតិកម្ពុជាចាប់ផ្តើមហ្វឹកហាត់នៅរសៀលនេះ បន្ទាប់ពីបានទៅដល់ហុងកុងកាលពីយប់មិញ

នូ មករា August 30, 2016


ហុងកុង៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលកំពុងស្ថិតនៅទីក្រុងហុងកុងនោះ បានចេញធ្វើការហ្វឹកហាត់កម្តៅសាច់ដុំនារសៀលថ្ងៃទី៣ ខែសីហានេះ បន្ទាប់ពីពួកគេបានធ្វើដំណើរទៅដល់ទីនោះកាលពីយប់មិញដោយសុវត្ថិភាពរួចមក។

14124918_1784240355146798_7234503786135010079_o

គួរបញ្ជាក់ថា ក្រុមគោព្រៃកម្ពុជា នឹងត្រូវធ្វើការប្រកួតជាមួយក្រុមហុងកុង ២ជើង ដោយជើងទី១ ហុងកុងជាអ្នកធ្វើម្ចាស់ផ្ទះ នៅថ្ងៃទី០១ ខែកញ្ញាខានស្អែកនេះ ខណៈជើងទី២ ប្រកួតនៅលើទឹកដីកម្ពុជាវិញម្ដង នៅថ្ងៃទី០៦ ខែតុលាខាងមុខ ហើយជំនួបមិត្តភាពនេះគឺជាការប្រកួតដកស្រង់បទពិសោធន៍ និងពង្រឹងសមត្ថភាពដ៏សំខាន់របស់ក្រុមជម្រើសជាតិកម្ពុជាដែលត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៦ នៅខែតុលាខាងមុខ ដោយកម្ពុជាត្រូវប្រឈមជាមួយក្រុមក្នុងតំបន់ ៣ក្រុមទៀត ដើម្បីប្រជែងកៅអីជុំបន្ដ រួមមានក្រុមជម្រើសជាតិឡាវ ប្រ៊ុយណេ និងទីម័រខាងកើត ៕

14188257_1784240145146819_8487209738660195602_o

14115494_1784240158480151_5197090171183829902_o

14124378_1784240541813446_3606082541400231322_o

14086303_1784240105146823_2286588209870171997_o

អត្ថបទ៖ មករា

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត