ក្រោយឈ្នះខ្សែក្រវាត់ប្រាក់ មឿន សុខហ៊ុច ត្រូវប្រជែងយកខ្សែក្រវាត់មាស និងប្រាក់ ១លានបាតបន្តទៀតនៅចុងឆ្នាំនេះ!

នូ មករា August 30, 2016


ភ្នំពេញ៖ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី៣០ ខែសីហានេះ សហព័ន្ធប្រដាល់កម្ពុជាបានធ្វើសន្និសីទកាសែតមួយដើម្បីអបអរសាទរដល់អ្នកប្រដាល់មឿន សុខហ៊ុច ដែលទើបតែបានឈ្នះខ្សែក្រវាត់ប្រាក់ក្នុងព្រឹត្តិការណ៍ Max World Championship 2016 នៅប្រទេសថៃ ។ ជាមួយនឹងជ័យជម្នះនេះ សុខហ៊ុច បានក្លាយជាបេក្ខជនមួយរូបក្នុងចំណោម ៤ រូបដែលត្រូវប្រជែងគ្នាដើម្បីដណ្ដើមយកខ្សែក្រវាត់មាសនៅចុងឆ្នាំនេះដែលនឹងធ្វើឡើងក្នុងខេត្តសុីសាកេត ប្រទេសថៃ  ដោយមានប្រាក់រង្វាន់រហូតដល់ ១.០០០.០០០បាត (ជិត៣មុឺនដុល្លារ) ។

14086356_667607896728919_3596398993510820937_o

ថ្លែងក្នុងសន្និសីទកាសែតនេះ លោកយុទ្ធ ភូថង ប្រធានកិត្តិយសសហព័ន្ធប្រដាល់បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការរង់ចាំការប្រកួតដណ្ដើមខ្សែក្រវាត់មាសនេះ កីឡាករ មឿន សុខហ៊ុច ក៏ត្រូវរងបម្រាមមួយដែរពោលគឺរូបគេត្រូវហាមឃាត់ដាច់ខាតមិនឲ្យចេញទៅប្រកួតនៅក្រៅប្រទេសឡើយ ប៉ុន្តែសម្រាប់ការប្រកួតនៅក្នុងប្រទេសគឺអាចចូលរួមបានធម្មតា។ ជាមួយគ្នានេះ សហព័ន្ធប្រដាល់ក៏នឹងផ្តល់នូវការទ្រទ្រង់ទាំងការហ្វឹកហាត់ ការហូបចុកដល់អ្នកប្រដាល់កម្ពុជារូបនេះផងដែរ ។

photo_2016-08-30_11-42-54 [800x600]

ជាការលើកទឹកចិត្ត ប្រធានសហព័ន្ធប្រដាល់ រួមជាមួយអនុប្រធានធទាំងពីររូប ព្រមទាំងលោកយុទ្ធ ភូថង ផងបានផ្ដល់ប្រាក់លើកទឹកចិត្តដល់ សុខហ៊ុច ម្នាក់ ១០០ដុល្លារដោយឡែកលោកហូ គឹមសៀន ដែលជាអនុប្រធានទ្រទ្រង់សហព័ន្ធប្រដាល់ក៏បានផ្ដលរង្វាន់ដល់ សុខហ៊ុច ១០០ដុល្លារ គ្រូបង្វឹក ៥០ដុល្លារ ហើយលោកយុទ្ធ ភូថង ក៏បានបន្ថែមការលើកទឹកចិត្តដល់គ្រូបង្វឹក ៥០ដុល្លារដែរ ។ ចំណែកក្រុមហ៊ុនសន្តិសុខ Libra ក៏ផ្ដល់ការលើកទឹកចិត្តដល់រូបគេនូវទឹកប្រាក់ ១.០០០.០០០រៀលដែរ ។

photo_2016-08-30_11-42-20 [800x600] (1)

គួររំលឹកថា មឿន សុខហ៊ុច ដែលបានឆ្លងកាត់ការប្រកួតចំនួន ២ ដែលប្រកួតតាមរបៀបម៉ារ៉ាតុងកាលពីថ្ងៃទី២៨ ខែសីហាកន្លងទៅនៅលើទឹកដីថៃនោះ បានផ្តួលអ្នកប្រដាល់ទួរគី Limot Norga នៅទឹកទី ១  (ការប្រកួតតាមបែបម៉ារ៉ាតុងនេះមានតែ ៣ ទឹកប៉ុណ្ណោះ) ចំណែកការប្រកួតលើកទី២ សុខហ៊ុច បានជួបអ្នកប្រដាល់ស៊ុយអែត Samorn Daker ប៉ុន្តែឆ្លងកាត់ការប្រកួតទាំង ៣ទឹកលទ្ធផលបានត្រឹមស្មើគ្នាដោយពិន្ទុ ។ ហេតុនេះទើបប្រតិភូកម្ពុជាដែលមានលោកយុទ្ធ ភូថង ជាប្រធានដឹកនាំនោះបានតវ៉ាសុំឲ្យប្រកួតទឹកទី៤ បន្ថែមទៀតដើម្បីរកឈ្នះ-ចាញ់ចុងក្រោយ៕

14188389_667607900062252_5047379991502588295_o

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត