ច្បាស់ហើយ! កែវ រំចង់ ពិតជាចេញទៅវាយនៅបារាំងចុងខែតុលាមែន!

នូ មករា August 30, 2016


ភ្នំពេញ៖ នៅអំឡុងចុងខែតុលាខាងមុខនេះ កីឡាករប្រដាល់កម្ពុជា កែវ រំចង់ នឹងត្រូវចេញទៅប្រកួតបង្អួតសមត្ថភាពនៅលើទឹកដីនៃសាធារណរដ្ឋបារាំងយ៉ាងពិតប្រាកដមែននៅក្នុងព្រឹត្តិការណ៍មួយដែលមានឈ្មោះថា The Best of Siam ប៉ុន្តែគេនៅមិនទាន់ដឹងថា គូប្រកួតរបស់កីឡាកររូបនេះជានរណាឡើយ ខណៈដែលរូបគេ រួមជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជាកំពុងតែរត់ការលើសំណុំឯកសារនានាយ៉ាងញាប់ដៃញាប់ជើងផងដែរ។

14199220_270532616673046_6421970429421730953_n

យើងតាមការគ្រោងទុក អ្នកប្រដាល់កម្ពុជាដែលទទួលបានភាពល្បីល្បាញបន្ទាប់ពីបានផ្តួលជើងខ្លាំងថៃ Iquezang ក្នុងកម្មវិធី Thai Fight កាលពីចុងឆ្នាំ២០១៥កន្លងទៅនេះ នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់នៅលើសង្វៀន Halle Carpentier ក្នុងក្រុងប៉ារីស នាថ្ងៃទី២៩ ខែតុលា ខាងមុខ ក្រោយពីបានបាត់មុខអស់មួយរយៈដោយសារមានបញ្ហាតម្រងនោមនោះ៕

អត្ថបទ៖ មករា

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត