Serie A: លទ្ធផលនៃការប្រកួតសប្តាហ៍ទី ២

លី រិទ្ធី August 30, 2016


ការប្រកួតពានរង្វាន់លីកកំពូលនៃប្រទេស អ៊ីតាលី មកដល់សប្តាហ៍ទី ២ នៅសល់តែ ៤ ក្រុមប៉ុណ្ណោះដែលនៅរក្សាកំណត់ត្រាឈ្នះបាននៅរដូវកាលនេះ។

ក្លឹបការពារដំណែងជើងឯក Juventus បានយកឈ្នះលើក្លឹប Lazio ក្នុងលទ្ធផល ១-០ នៅក្នុងការប្រកួតដ៏តានតឹងបំផុតនាសប្តាហ៍នេះ។ ខណៈក្លឹប Napoli រកបាន ៣ ពិន្ទុជាលើកដំបូងនៅរដូវកាលនេះក្រោយឈ្នះក្លឹប AC Milan ៤-២។ រីឯក្លឹប Inter Milan វិញបានត្រឹមស្មើគ្នា ១-១ ជាមួយក្លឹប Palermo នាសប្តាហ៍ទី២ នេះ។

ចំណែកឯក្រុមដែលកំពុងឡើងជើង Sampdoria និង Sassuolo សុទ្ធតែរកបានជ័យជម្នះនៅក្នុងសប្តាហ៍នេះ។ ដូចនេះបច្ចុប្បន្នក្លឹបដែលឈនៅកំពូលតារាងពិន្ទុសរុបមានក្លឹប Genoa ក្លឹប Juventus, ក្លឹប Sampdoria និងក្លឹប Sassuolo មាន ៦ ពិន្ទុក្រោយការប្រកួតសប្តាហ៍ទី ៦ នេះ។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុសរុបនៅក្នុងសប្តាហ៍ទី ២៕

week-2.

14117778_1253554108050585_2596424337847659930_n

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត