La Liga: លទ្ធផល និងតារាងពិន្ទុសរុបក្រោយប្រកួតសប្តាហ៍ទី ⁣២

លី រិទ្ធី August 30, 2016


ការប្រកួតបាល់ទាត់លីកកំពូលនៃប្រទេស⁣⁣⁣ អេស្ប៉ាញ ឬ La Liga រដូវកាល ២០១៦-២០១៧ សម្រាប់សប្តាហ៍នេះបញ្ចប់ទៅដោយក្លឹបកំពូល ២ របស់លីកអេស្ប៉ាញបន្តកំណត់ត្រាឈ្នះ ១០០% ខណៈក្លឹប Las Palmas បង្កើតភាពភ្ញាក់ផ្អើលក្រោយឆ្នះ ២ ជាប់គ្នាហើយរកបានគ្រាប់បាល់រហូតទៅដល់ ៩ គ្រាប់ក្នុងពីរសប្តាហ៍នេះ។

សម្រាប់រដូវកាលនេះក្លឹប Barcelona ដែលជាក្លឹបការពារដំណែងជើងឯកនោះបានយកឈ្នះលើក្លឹប Ath.Bilbao ក្នុងលទ្ធផល ១-០ ដោយគ្រាប់បាល់របស់កីឡាករ Ivan Rakitic នៅនាទីទី ២១ ស្របពេលដែលក្លឹប Eibar ក៏បានយកឈ្នះលើក្លឹប Valencia ក្នុងលទ្ធផល ១-០ ផងដែរ។

រីឯក្លឹបជើងឯកទ្វីអឺរ៉ុប UEFA Champions League ២០១៦ ក្លឹប Real Madrid បានយកឈ្នះលើក្រុមភ្ញៀវក្លឹប Celta Vigo ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតដ៏តានតឹង ខណៈក្លឹប Atl. Madrid បានត្រឹមស្មើគ្នាជាមួយក្លឹប Leganes ០-០។

ចំណែកឯក្លឹបដេលកំពុងឡើងជើង ក្លឹប Las Palmas បន្តកំណត់ត្រាឈ្នះ ១០០% របស់ខ្លួនក្នុងរដូវកាលនេះក្រោយយកឈ្នះលើក្លឹប Granada ក្នុងលទ្ធផលរហូតដល់ទៅ ៥-១។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុសរុបក្រោយប្រកួតសប្តាហ៍ទី ២៕

week-2

14192012_1098738900162668_235406774029807098_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ La Liga

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត