ក្រុម U-15 សាលាបាល់ទាត់ជាតិ បានម្នាក់ ១ពាន់ដុល្លារពីសម្តេចតេជោក្រោយឈ្នះពានអន្តរជាតិនៅចិន

នូ មករា August 30, 2016


ភ្នំពេញ៖ ក្រុមយុវជនអាយុក្រោម ១៥ឆ្នាំនៃសាលាបាល់ទាត់ជាតិទន្លេបាទី បាននាំពានជើងឯក The Belt and Road Initiative U15 Boys Football Tournament ឆ្នាំ២០១៦ មកដល់ស្រុកកំណើតវិញហើយកាលពីយប់មិញ ខណៈសហព័ន្ធបានរៀបចំកម្មវិធីទទួលស្វាគមន៍យ៉ាងគគ្រឹកគគ្រេង ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកាផ្ទាល់របស់សម្ដេចតាមរយៈឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដល់សមាជិកនៃក្រុម U-15កម្ពុជាទាំងអស់ក្នុងម្នាក់ទទួលបាន ១.០០០ដុល្លារ (សរុប ២២.០០០ ដុល្លារ) ទៀតផង ។

14115511_1784109635159870_738118417760527630_o

ប៉ុន្ដែជាមួយនឹងការប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តរបស់សម្តេចតេជោនាយករដ្ឋមន្ដ្រីនេះ ឯកឧត្តម សៅ សុខា ក៏បានបញ្ជាក់ជាថ្មីផងដែរថា គឺផ្ដល់ជូនជាសាច់ប្រាក់សុទ្ធ ចំពោះគ្រូបង្វឹក និងមន្ដ្រីតែ ៤នាក់ប៉ុណ្ណោះ ។ រីឯកីឡាករយុវជនចំនួន១៨នាក់ទៀត សហព័ន្ធនឹងផ្ដល់ជូនតាមការស្នើរបស់កីឡាករម្នាក់ៗ នៅពេលចង់ទិញសម្ភារៈសិក្សា សម្លៀកបំពាក់ ឬសម្ភារៈកីឡាជាដើម ប៉ុន្តែហាមដាច់ខាតមិនឲ្យទិញទូរស័ព្ទឡើយ ព្រោះពួកគេនៅក្មេង ។ ប៉ុន្ដែបើសិនពួកគេមិនដកប្រាក់រង្វាន់នេះទេ សហព័ន្ធនឹងបន្ដរក្សាទុករហូតពួកគេមានតម្រូវការ ដូចជាការដកយកទៅបន្ដការសិក្សា ឬយកទៅប្រើប្រាស់តាមតម្រូវការនៅពេលពួកគេធំពេញវ័យ ។

14107657_1784108778493289_815333552758153595_o

សូមរំឮកថា ក្រុម U-15សាលាបាល់ទាត់ជាតិទន្លេបាទី បានប្រើពេល ៤ថ្ងៃក្នុងការប្រកួតប្រជែងនៃពានរង្វាន់អន្ដរជាតិខាងលើចាប់ពីថ្ងៃទី២៤-២៧ សីហានេះ ដោយបានឆ្លងកាត់ ៥ប្រកួតក្នុងនោះឈ្នះ៤ និងស្មើ១ ។នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រយុវជនតំណាងប្រទេសកម្ពុជានេះ បានផ្ដួលក្រុម Orient FC របស់ជប៉ុនហើយបានយកឈ្នះដោយបាល់ប៉េណាល់ទីក្នុងលទ្ធផល ៥-៤ បន្ទាប់ពីប្រកួតពេញម៉ោងស្មើគ្នា ៣-៣ ។ បន្ទាប់មកទើបគោព្រៃជំទង់កម្ពុជានេះ យកឈ្នះក្រុម Sdushor No 8 Team របស់ប្រទេសកាហ្សាក់ស្ថាន ដោយលទ្ធផល ៣-២ ដើម្បីគ្រងតំណែងជើងឯកនៃពាន នជើងឯក The Belt and Road Initiative U15 Boys Football Tournament ឆ្នាំ២០១៦នេះ ៕

14107689_1784110985159735_2397198448378818052_o

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត