លោក Sam Allardyce បញ្ចេញបញ្ជីឈ្មោះក្រុមជម្រើសជាតិអង់គ្លេស

លី រិទ្ធី August 30, 2016


លោក Sam Allardyce ដែលទើបបានចូលកាន់ដំណែងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេស ដើម្បីប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ជាមួយក្រុមជម្រើសជាតិ ស្លូវ៉ាគី នៅថ្ងៃទី ៤ កញ្ញា ខាងមុខនេះ។

នៅក្នុងបញ្ជីឈ្មោះកីឡាករទាំង ២៣ រូបនេះមានការផ្លាស់ប្តូរជាច្រើនខណៈខ្សែការពារស្លាប់ឆ្វេងរបស់ក្លឹបបឹសាចក្រហម Manchester United កីឡាករ Luke Shaw ត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិវិញជាលើកដំបូងក្រោយរបួសបាក់ជើងកាលពីឆ្នាំមុននេះ។ ក្រៅពីនោះខ្សែបម្រើស្លាបរបស់ក្លឹប West Ham កីឡាករ Michail Antonio ក៏ត្រូវបានលោក Sam Allardyce កោះហៅឲ្យចូលរួមក្រុមជម្រើសជាតិជាលើកដំបូងផងដែរ។ ខ្សែប្រយុទ្ធក្លឹប Arsenal កីឡាករ Theo Walcott ខ្សែបម្រើក្លឹប Leicester កីឡាករ Danny Drinkwater ដែលអវត្តមានក្នុងក្រុមជម្រើសជាតិកាលពីប្រកួត Euro 2016 នោះក៏ត្រូវបានកោះហៅឲ្យចូលក្រុមវិញផងដែរ។

កីឡាកររបស់ក្លឹប Everton កីឡាករ Ross Barkley ខ្សែបម្រើកណ្តាលក្លឹប Arsenal កីឡាករ Jack Wilshere មិនបានជាប់ក្នុងបញ្ជីឈ្មោះកីឡាករ ២៣ រូបនោះទេ។

ខាងក្រោមជាបញ្ជីឈ្មោះកីឡាករទាំង ២៣ រូបរបស់ក្រុមជម្រើសជាតិអង់គ្លេស៖

14089007_10153660673602447_4046940668197864765_n

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព & រូបភាព៖ BBC Sports, England National Team

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត