កំពូលជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៣

គឹមហុក November 11, 2014


Summary Champion

Sports champion summary

ពីមួយឆ្នាំទៅមួយឆ្នាំ មានព្រឹត្តិការណ៍ប្រកួតកីឡាជាច្រើនកើតឡើងនៅទូទាំងសកលលោក។ ដោយឡែក ព្រះរាជាណាចក្រកម្ពុជា ក៏បានរៀបចំការប្រកួតកីឡាជាច្រើនមិនចាញ់ប្រទេសនានាដែរ។ កីឡាដែលប្រជាជននៅទូទាំងពិភពលោក ក៏ដូចជាពលរដ្ឋកម្ពុជានិយមចូលចិត្តជាងគេ គឺកីឡាបាល់ទាត់ ប៉ុន្តែមិនបានន័យថា មានតែកីឡាមួយនេះប៉ុណ្ណោះទេដែលកន្ត្រាក់ចិត្តទស្សនិកជនអ្នកនិយមកីឡា ព្រោះគេឃើញមានអ្នកទស្សនាយ៉ាងច្រើនកុះករចូលរួមគាំទ្រកំពូលជើងឯកប្រចាំឆ្នាំល្បីៗនៅគ្រប់ការប្រកួតទាំងអស់។ ក្នុងរយៈពេលពេញមួយឆ្នាំនេះ ការប្រកួតនានាបានកើតឡើងជាហូរហែ។ ក្នុងនោះការប្រកួតដើម្បីជម្រើសយកជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៣ ក៏បានរៀបចំឡើងដែរតាំងពីដើមឆ្នាំ រហូតដល់ចុងឆ្នាំ២០១៣នេះ។
ព្រឹត្តិការណ៍ប្រកួតជើងឯកពានរង្វាន់ Metfone Cambodia League ២០១៣ បានចាប់ផ្តើមការប្រកួតអស់រយៈពេល៧ខែ មកដល់ពេលនេះ បានស្វែងរកឃើញជើងឯកហើយ។ ចំណែកជើងឯកថ្នាក់ជាតិកីឡាវាយកូនបាល់លើតុ ក៏បានបញ្ចប់ការប្រកួតរបស់ខ្លួនដែរ ដោយបានចាប់ផ្តើមពីថ្ងៃទី៨-១៣ខែមិថុនា ឆ្នាំ២០១៣។ ជើងឯកហែលទឹកថ្នាក់ជាតិ ចាប់ផ្ដើមការប្រកួតពីថ្ងៃទី១-៥ ខែមិថុនា ឆ្នាំ២០១៣ ក៏បានរកឃើញជើងឯក លើវិញ្ញាសាផ្សេងៗជាច្រើន។ ការប្រកួតកីឡាប៉េតង់ជើងឯកជាតិ ឆ្នាំ២០១៣ ចាប់ផ្ដើមពីថ្ងៃទី១-៥ ខែមិថុនា ឆ្នាំ២០១៣ ក៏បានរកឃើញជើងឯករបស់ខ្លួនដែរ។ ការប្រកួតជើងឯកថ្នាក់ជាតិ ការាតេដូឆ្នាំ២០១៣ បានចាប់ផ្ដើម ពីថ្ងៃទី២៦-៣១ ខែឧសភា ឆ្នាំ២០១៣។ រីឯការប្រកួតកីឡាយូដូជើងឯកជាតិឆ្នាំ២០១៣ ដែលចាប់ផ្ដើមពីថ្ងៃទី៨-១២ ខែឧសភា ឆ្នាំ២០១៣ ក៏បានរកឃើញជើងខ្លាំងជាច្រើនលើវិញ្ញាសាផ្សេងៗគ្នាផងដែរ។ ជើងឯកជាតិចំបាប់សម័យ-បូរាណ ឆ្នាំ២០១៣ ដែលបានបញ្ចប់ការប្រកួត នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៣ ក៏បានរកឃើញជើងខ្លាំងប្រចាំឆ្នាំដែរ។ ពិសេសការប្រកួតល្បុក្កតោជើងឯកជាតិឆ្នាំ២០១៣ ដែលចាប់ផ្ដើមពីថ្ងៃទី ២៦-៣០ សីហា ឆ្នាំ២០១៣ ក៏បានរកឃើញជើងឯកថ្មីៗជាច្រើន ក្នុងវិញ្ញាសាផ្សេងៗគ្នា។
ដូច្នេះទស្សនាវដ្តី CamSports លេខនេះ សូមបង្វែរអារម្មណ៍ប្រិយមិត្តអ្នកអានងាកមកតាមដានទាំងអស់គ្នាថា តើកំពូលជើងឯកថ្នាក់ជាតិលើប្រភេទកីឡានីមួយៗបានទៅលើកីឡាករ កីឡាការិនីរូបណាខ្លះ?

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត