V.League 1: លទ្ធផល និងតារាងពិន្ទុសរុបសប្តាហ៍ទី ២៣

នូ មករា August 29, 2016


ការប្រកួតលីកកំពូលនៃប្រទេស វៀតណាម ឬ V.League 1 ជិតដល់ទីបញ្ចប់ដោយសប្តាហ៍នេះគឺជាសប្តាហ៍ទី ២៣ ហើយ។ ខណៈការប្រកួតកាន់តែខិតជិតមកដល់ទីបញ្ចប់ការប្រកួតប្រជែងដំណែងជើងឯកនៅតែតឹងតែងនៅឡើយដោយបច្ចុប្បន្ននេះក្លឹប Hai Phong, SHB Da Nang និងក្លឹប T. Quang Ninh មានពិន្ទុខុសគ្នាមិនច្រើននោះទេ។

សម្រាប់ការប្រកួតសប្តាហ៍នេះពិតជាភ្ញាក់ផ្អើលដោយក្លឹបកំពូលៗមួយចំនួនទទួលបរាជ័យក្នុងការប្រកួតសប្តាហ៍ដ៏សំខាន់នេះដូចជា ក្លឹប Hai Phong ជាមួយនឹងក្លឹប XSKT Can Tho នោះលទ្ធផលចុងក្រោយគឹក្លឹប Hai Phong បានទទួលបរាជ័យក្នុងលទ្ធផល ៣-២។

រីឯក្លឹប SHB Da Nang ដែលត្រូវទៅប្រកួតជាមួយក្លឹប S. Khanh Hoa នោះ។ ក្លឹប SHB Da Nang ក៏ទទួលបរាជ័យក្រោមថ្វីដៃរបស់ក្លឹបS. Khanh Hoa ក្នុងលទ្ធផល ៣-១ ផងដែរ។

ចំណែកក្លឹប T. Quang Ninh ដែលត្រូវទទួលភ្ញៀវ Ha. Gia Lai ក្នុងសប្តាហ៍នេះ។ ការប្រកួតនេះក្លឹប T. Quang Ninh ត្រូវការឈ្នះជាដាច់ខាតដើម្បីបន្តក្តីសង្ឃឹមក្នុងការប្រជែងយកដំណែងជើងឯកនារដូវកាល ២០១៦។ ក្លឹប T. Quang Ninh គឹក្រុមកំពូលតារាងតែមួយគត់ដែលរកបានជ័យជម្នះនៅសប្តាហ៍នេះក្រោយយកឈ្នះលើក្លឹប Ha. Gia Lai ក្នុងលទ្ធផល ៣-១។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះក្លឹប T. Quang Ninh ឡើងមកឈនៅកំពូលតារាងពិន្ទុវិញដែលមាន ៤៣ ពិន្ទុ ខណៈក្លឹប Ha Noi T&T ឡើងមកឈនៅលេខ ២ មាន ៤១ ពិន្ទុ ស្របពេលដែលក្លឹប Hai Phong ធ្លាក់មកឈនៅលេខ ៣ ដែលមាន ៤១ ពិន្ទុ និងក្លឹប SHB Da Nang ឈនៅលេខ ៤ មាន ៤០ ពិន្ទុ។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុសរុបសម្រាប់សប្តាហ៍ទី ២៣ នេះ៕

14102828_1217805211616227_7256424851217234279_o

14183696_1217832301613518_1406954891871166416_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ V.League 1

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត