E-Sport មិនមែនជា​កី​ឡា​បង្វក់​ក្មេងនោះទេ ប៉ុន្តែជាកីឡាងាយស្រួលក្នុងការយកមេដាយលើឆាកអន្តរជាតិ

នូ មករា August 29, 2016


ភ្នំពេញ៖ មកដល់សព្វថ្ងៃនេះ សហព័ន្ធកីឡា E-Sport បានខិតខំប្រឹងប្រែងប្រកួតយកមេដាយពីឆាកអន្តរជាតិនានាជាច្រើនមកជូនជាតិ និងបានធ្វើការផ្សព្វផ្សាយយ៉ាងខ្លាំងផងដែរ ថាខ្លួនមិនមែនជាប្រភេទកីឡាបង្វក់ក្មេងៗ ឬជាល្បែងខុសច្បាប់ដូចដែលមហាជនមួយចំនួនបានយល់ឃើញនោះទេ ប៉ុន្តែវាជាប្រភេទកីឡាមួយប្រភេទដែលងាយស្រួលក្នុងការដណ្ដើមមេដាយពីព្រឹត្តិការណ៍ធំៗនៅក្រៅប្រទេស។

IMG_8346 copy

រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានសហព័ន្ធកីឡា E-Sport កម្ពុជា ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានថ្លែងថា៖ «ថ្មីៗនេះសហព័ន្ធនៃបណ្ដាប្រទេសនានាទ្វីបអាស៊ី អឺរុប អាមេរិក និងអាហ្រ្វិក បានជួបប្រជុំគ្នានៅស៊ាងហៃប្រទេសចិនដើម្បីជជែកគ្នាពីការសុំដាក់បញ្ចូលកីឡា E-sport ទៅក្នុងកម្មវិធីប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២០»។ នៅក្នុងកិច្ចប្រជុំកំពូលសកលនោះ ក៏បានលើកឡើងពីការរួមគ្នាដើម្បីធ្វើយ៉ាងណាឲ្យ E-Sports ក្លាយជាកីឡាពិតប្រាកដផងដែរ។ សមាជិកកីឡាអេឡេចត្រូនិកទាំងអស់បាននាំគ្នាតស៊ូមតិយ៉ាងខ្លាំងពាក់ព័ន្ធបញ្ហាប្រឈមក្នុងវិស័យកីឡានេះ ពីព្រោះឱពុកម្តាយភាគច្រើនឲ្យតែឮថា ហ្គេម ពួកគាត់ គិតថាមិនល្អប៉ុន្តែប្រភេទកីឡា E-Sport នេះមិនមែនជាប្រភេទល្បែងស៊ីសងនោះឡើយ។ សូមមាតាបិតាទាំងអស់យល់ឲ្យច្បាស់ពី E-Sport យក Fair play ធ្វើជាគោល និងមានបទបង្ហាញការប្រកួតត្រឹមត្រូវ។»

IMG_8344 copy

លោកបន្តថា E-Sport មានក្បួនខ្នាតច្បាប់លេងត្រឹមត្រូវដោយមានការគ្រប់គ្រងច្បាស់លាស់ពីសហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ី។ កីឡានេះមិនមែនដូចការលើកឡើងថាជាកីឡាបង្វក់ក្មេងៗ ឬជាល្បែងខុសច្បាប់នោះទេ ផ្ទុយទៅវិញកីឡានេះបានរួមចំណែកយ៉ាងសំខាន់ដែលធ្វើយុវជនទទួលបានចំណេះដឹងបច្ចេកវិទ្យា ពិសេសជំនាញកុំព្យូទ័រ និងភាសាបរទេសតែម្ដង។ ជាក់ស្ដែងកីឡាករជម្រើសជាតិកម្ពុជា E-Sports នេះក៏ជាម្ចាស់ជើងឯកព្រឹត្តិការណ៍ Matic កាលពីឆ្នាំ២០១៥ កន្លងទៅនៅប្រទេសចិនផងដែរ៕

IMG_8364 copy

អត្ថបទ៖ ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត