សូហ្វតេន្នីសកម្ពុជាឈ្នះមេដាយសំរឹទ្ធនៅក្នុងការប្រកួតកម្រិតពិភពលោកនៅកូរ៉េខាងត្បូង

នូ មករា August 29, 2016


កូរ៉េខាងត្បូង៖ នៅថ្ងៃទី៣០ ខែសីហាស្អែកនេះ ក្រុមអត្តពលិកកម្ពុជានឹងវិលត្រលប់មកមាតុប្រទេសវិញ ក្រោយព្រឹត្តិកាណ៍ 2016 Incheon Korea Cup Soft Tennis Tournament បិទបញ្ចប់នោះ។ នៅក្នុងការប្រកួតដែលមានការចូលរួមពីសំណាក់បណ្តាប្រទេសមួយចំនួននៅក្នុងទ្វីបអាសុីនេះដែរ ក្រុមអត្តពលិកកម្ពុជាឈ្នះបានត្រឹមមេដាយសំរឹទ្ធ ក្រោយពីបានផ្តួលក្រុមវៀតណាម ឡាវ ម៉ុងហ្គោលី (លាយបញ្ចូលគ្នា) ក្នុងវិញ្ញាសាលេងចូលគ្នាជាក្រុម និងថែមទាំងបានបំបាក់ក្រុមហ្វីលីពីនបន្តទៀត មុននឹងរងបរាជ័យគួរឱ្យសោកស្តាយក្នុងជំនួបជាមួយក្រុមថៃ នៅវគ្គ១/៤ ផ្តាច់ព្រ័ត្រ។

mm3-18

កីឡាករ អន សម្បត្តិ ដែលជាសមាជិកមួយរូបក្នុងចំណោមកីឡាករកម្ពុជាទាំង ៦ រូបដែលបានឈ្នះមេដាយសំរឹទ្ធនោះបានឱ្យដឹងថា៖ «ក្រុមកម្ពុជាយើងមានកីឡាករកាន់ សោភ័ណ្ឌ, ឯក ចំរើន, យី សសារិទ្ធិ,ប៉ិល វណ្ណី , ឌឹម សម្បត្តិ និង ខ្ញុំ ពួកយើងបានយកឈ្នះក្រុមដែលមានការដាក់បញ្ចូលគ្នារវាងកីឡាករមកពីប្រទេសម៉ុងហ្គោលី វៀតណាម និងឡាវ ២-០ និងបានបន្តឈ្នះក្រុមហ្វីលីពីន ២-០ តែបានចាញ់ក្រុមថៃ ២-០ ក្នុងវគ្គ១/៤ ដែលធ្វើឲ្យពួកគេបានឈ្នះមេដាយសំរឹទ្ធស្ទួនជាមួយក្រុមជប៉ុន ព្រោះជប៉ុន ក៏បានចាញ់ក្រុមកូរ៉េ ហើយកូរ៉េ បានបន្តទៅឈ្នះថៃនៅវគ្គផ្តាច់ព្រ័ត្រ។»

mm2-20

លោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធសូហ្វីតេន្នីកម្ពុជាក៏បានឱ្យដឹងដែរថា៖ «វាជារឿងដ៏គួរឲ្យរំភើប និងមោទនភាពបំផុតដែលយើងបានឈ្នះមេដាយសំរឹទ្ធ នៅក្នុងការប្រកួតកម្រិតពិភពលោកមួយនេះ។មុនពេលប្រកួតយើងគ្មានសង្ឃឹមទាល់តែសោះ តែយើងបែរជាឈ្នះបានមេដាយ ឯហ្វីលីពីន ដែលជាប្រទេសខ្លាំងមួយបន្ទាប់ពីថៃ នៅអាស៊ានហើយសង្ឃឹមខ្លាំងបំផុតក្នុងការឈ្នះបានមេដាយនោះបែរជាគ្មានបានមេដាយ ១ សោះ ដល់អ៊ីចឹងគេសរសើរយើង និងភ្ញាក់ផ្អើលជាមួយយើងព្រោះនៅក្នុងការប្រកួតនេះមានតែកូរ៉េ ជប៉ុន ថៃ និងកម្ពុជាយើងទេ ដែលដណ្តើមបានមេដាយ»។

14087359_1712581072326233_1647305807_o

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ 2016 Incheon Korea Cup Soft Tennis Tournament នេះជាការប្រកួតកម្រិតពិភពលោកមួយ ដែលមាន ១១ ប្រទេសចូលរួម ក្នុងនោះរួមមានម្ចាស់ផ្ទះកូរ៉េខាងត្បូង ជប៉ុន  ចិន ហ្វីលីពីន ប៉ូឡូញ ឥណ្ឌា ម៉ុងហ្គោលី ថៃ វៀតណាម ឡាវ និងកម្ពុជា ដោយប្រទេសជប៉ុន និង កូរ៉េដែលជាក្រុមខ្លាំងជាងគេលើប្រភេទកីឡានេះមានក្រុមចំនួន ៤ រីឯប្រទេសផ្សេងទៀតមានតែ ១ ក្រុមប៉ុណ្ណោះ៕

អត្ថបទ៖ ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត