La Liga: Barcelona បន្តកំណត់ត្រាឈ្នះ ១០០% ដើមរដូវកាលនេះ

លី រិទ្ធី August 29, 2016


ក្លឹប Barcelona បានយកឈ្នះការប្រកួត ២ ដំបូងនារដូវកាលនេះនៅក្នុងការប្រកួត La Liga ដោយគ្រាប់បាល់របស់កីឡាករ Ivan Rakitic ជួយឲ្យក្រុមឈ្នះលើក្លឹប Athletic Bilbao ក្នុងលទ្ធផល ១-០។

កីឡាករសញ្ជាតិ ក្រូអាតធ្វើបានសម្រេចនៅនាទីទី ២១ ក្រោយការបញ្ជូនពីខាងឆ្វេងរបស់កីឡាករ Arda Turan។ កីឡាករ Lionel Messi, Luis Suarez និង Turan សុទ្ធតែមានឱកាសតែថ្វើមិនបានសម្រេចនោះទេ។

អ្នកចាំទី Marc-Andre ter Stegen របស់ក្លឹប Barcelona ស្ទើរតែធ្វើឲ្យក្រុមបាត់បង់ ៣ ពិន្ទុក្រោយការបញ្ជូនបាល់របស់ខ្លួន ហើយកីឡាកររបស់ក្លឹប Athletic’s Raul Garcia និងកីឡាករ Inaki Williams មានឱកាសតែធ្វើមិនបានសម្រេច។

គួរបញ្ជាក់ផងដែរថា ក្រោយការឈ្នះនេះមានន័យថាក្លឹប Barcelona មាន ៦ ពិន្ទុ ស្មើនឹងក្លឹប Real Madrid និងក្លឹប Las Palmas នៅកំពូលតារាងនៅរដូវកាលនេះ៕

_90956110_rakitic_epa

14115380_10154675199764305_8362954467870214616_o

_90956117_barca_reuters

14067673_10154675105169305_4842436584183086377_n

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត