F1: កីឡាករ Nico Rosberg ឈ្នះជើងឯក Belgian Grand Prix 

លី រិទ្ធី August 29, 2016


ការប្រកួតប្រណាំងរថយន្ត 2016 Formula One រដូវកាលនេះបានឈានដល់ការប្រកួតជុំទី ១៣ ហើយ។ សម្រាប់ការប្រកួតជុំទី ១៣ គឺជាការប្រកួតពានរង្វាន់ Belgian Grand Prix  ដែលធ្វើឡើងនៅទីលាន Circuit de Spa-Francorchamps, Stavelot ប្រទេស ប៊ែលហ្សិក។

សម្រាប់ការប្រកួតនៅជុំនេះ កីឡាករ Lewis Hamilton ដែលត្រូវបានពិន័យដោយសារតែការប៉ះទង្គិចទៅលើកីឡាករ Kevin Magnussen នៅក្នុងការប្រកួតមុន។ តែទោះជាយ៉ាងណាកីឡាកររូបនេះបានបង្ហាញការប្រណាំងយ៉ាងល្អដោយបញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងការប្រកួតនេះ។

ចំណែកឯជើងឯកបានទៅលើកីឡាករ Nico Rosberg ដោយធ្វើបានក្នុងថេរវេលា ១ ម៉ោង ៤៤ នាទី ៥១.០៥៨ វិនាទី ខណៈកីឡាករ Daniel Ricciardo បញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ ២ ផងដែរ.

គួរបញ្ជាក់ផងដែរថា ក្រោយការឈ្នះរបស់កីឡាករ Nico Rosberg នេះធ្វើឲ្យគន្លាតពិន្ទុរវាងកីឡាករ Lewis Hamilton ដែលបច្ចុប្បន្នកំពុងឈនៅលេខ ១ ក្នុងតារាងពិន្ទុសរុបនោះជាមួយនឹងពិន្ទុកីឡាករ Nico Rosberg ដែលឈនៅលេខ ២ ខុសគ្នាតែ ៩ ពិន្ទុប៉ុណ្ណោះ៕

Screen Shot 2016-08-29 at 10.28.30 AM

Screen Shot 2016-08-29 at 10.32.46 AM

 

អត្ថបទ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត