ចាន់ វឌ្ឍនាកា ជួយជម្រើសជាតិតាមស្មើ African All Star ២-២ នៅចុងម៉ោង

នូ មករា August 28, 2016


ភ្នំពេញ៖ ក្រុមជម្រើសជាតិឈុតធំកម្ពុជា បានប្រកួតស្មើក្រុមកីឡាករអាហ្រ្វិកប្រកបអាជីពបាល់ទាត់នៅកម្ពុជា(African All Star) ដោយលទ្ធផល ២-២ ខណៈ ចាន់ វឌ្ឍនាកា ជាអ្នករកបានគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិតាមស្មើនៅចុងម៉ោងក្នុងជំនួបកម្ដៅសាច់ដុំលើទីលានពហុកីឡដ្ឋានជាតិ ដែលទើបបញ្ចប់ការប្រកួតមុននេះ ។

14102269_1783526231884877_2648844985691611597_n

ការប្រកួតនេះកីឡាករក្រុម African All Star គឺជាអ្នកបានគ្រាប់បាល់នាំមុខមុន តែត្រូវខ្សែប្រយុទ្ធឆ្នើមនៃក្លឹបភ្នំពេញក្រោនវាយបកជួយក្រុមគោព្រៃកម្ពុជា តាមស្មើ ១-១ ក្នុងតង់ទី១ ។ ប៉ុន្ដែគួរឲ្យស្ដាយកីឡាករ African All Starបានទម្លុះសំណាញ់ក្រុមជម្រើសជាតិជាលើកទី២ ធ្វើការប្រកួតកាន់តែតានតឹង រហូតដល់ចុងម៉ោងនៅនាទីទី៨៧ ទើបខ្សែប្រយុទ្ធមកពីក្លឹបបឹងកេត រកបានគ្រាប់បាល់ទី២ ឲ្យក្រុមជម្រើសជាតិកម្ពុជា តាមស្មើ ២-២ មុននឹងអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតតែម្ដង ។

13419180_1751447138426120_4741872977713601821_n

ជាមួយនឹងការប្រកួតនេះលោក ឆាំង ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានឲ្យដឹងនេះ នេះគឺជាការប្រកួតកម្ដៅសាច់ដុំដំបូងបន្ទាប់ពីគ្រូបង្វឹកជនជាតិកូរ៉េលោក Lee Tae Hoon ធ្វើការប្រមូលផ្ដុំបានរយៈពេល ៤ថ្ងៃកន្លងទៅ គ្រាដែលក្រុមជម្រើសជាតិកម្ពុជាត្រូវចេញដំណើរឆ្ពោះទៅទីក្រុងហុងកុង នៅយប់ថ្ងៃទី២៩ ខែសីហាស្អែកនេះដើម្បីត្រៀមប្រកួតមិត្តភាពអន្ដរជាតិផ្លូវការជាមួយក្រុមម្ចាស់ផ្ទះហុងកុង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ ។

14051794_1781912975379536_598629562906003500_n

លោកបន្ដទៀតថា សម្រាប់ការណាត់រៀបចំឲ្យមានការប្រកួតមិត្តភាពនេះដែរ គឺជាគោលដៅឆ្ពោះទៅចូលរួមប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup 2016  ដោយក្រុមគោព្រៃកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះពានថ្នាក់តំបន់នេះ នៅពាក់កណ្ដាលខែតុលាឆ្នាំ២០១៦ខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិ ខណៈក្រុមម្ចាស់ផ្ទះកម្ពុជា ត្រូវប្រជែងកៅអីជុំបន្ទាប់ជាមួយក្រុមជម្រើសជាតិ ៣ប្រទេសផ្សេងទៀត រួមមានឡាវ ប្រ៊ុយណេ និងទីម័រខាងកើត ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត