ក្លឹប West Ham ចុះកុងត្រាខ្ចីជើងកីឡាករ Simone Zaza ពីក្លឹប Juventus ក្នុងតម្លៃ ៤.៣ លានផោន

នូ មករា August 29, 2016


ក្លឹប West Ham បានចុះកុងត្រានាំយកខ្សែប្រយុទ្ធសញ្ជាតិ អ៊ីតាលី Simone Zaza ពីក្លឹប Juventus ក្នុងកុងត្រាខ្ចីជើងដែលមានតម្លៃ ៤.៣ លានផោន។

កុងត្រារបស់កីឡាករ Zaza ក៏បានបញ្ជាក់ថាក្លឹប West Ham អាចទិញយកកីឡាកររូបនេះក្នុងតម្លៃ ១៧ លានផោន ជាមួយនឹងថ្លៃ  ២.៥ លានផោន add-ons ដែលផ្អែកលើការបង្ហាញខ្លួនរបស់កីឡាកររូបនេះក្នុងការប្រកួត Premier League។

កីឡាកររូបនេះជាកីឡាករទី ១១ ដែលក្លឹបបាននាំយកមកចូលរួមនៅរដូវក្តៅនេះដោយចំណាយប្រមាណជា ៦០ លានផោន។

កីឡាករ Zaza វ័យ ២៥ ឆ្នាំចូលរួមជាមួយក្លឹប Juventus កាលពីខែកក្កដា ២០១៥ ដោយរកបាន ៨ គ្រាប់ក្នុងការបង្ហាញខ្លួន ២៤ ប្រកួត។

“ខ្ញុំពិតជាសំណាងដែលបានលេងនៅកីឡដ្ឋានថ្មីជាមួយនឹងឯកសណ្ឋានថ្មី។” “នេះជាកីឡដ្ឋានដ៏ស្រស់ស្អាតហើយខ្ញុំទទួលបានភាពកក់ក្តៅពីអ្នកគាំទ្រ នេះក៏ជាហេតុផលមួយដែលខ្ញុំចូលរួមជាមួយក្លឹបផងដែរ។” នេះជាអ្វីដែលកីឡាករ Simone Zaza បាននិយាយ៕

14138051_1271167472916466_5915097558250987120_o

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់