ជម្រើសជាតិ ប៉ះ African All Stars ម៉ោង ៥ល្ងាចនេះ មុនចេញទៅហុងកុងថ្ងៃស្អែក

នូ មករា August 28, 2016


ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតកម្ដៅសាច់ដុំជាមួយក្រុមកីឡាករអាហ្វ្រិក(African All Star) នាវេលាម៉ោង ៥ល្ងាចនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ មុនត្រូវចេញដំណើរឆ្ពោះទៅទីក្រុងហុងកុងនាល្ងាចថ្ងៃទី២៩ ខែសីហាស្អែកនេះដើម្បីត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមម្ចាស់ផ្ទះហុងកុងនៅដើមខែក្រោយ ។

14051781_1783418635228970_8418550134535195408_n

លោក ឆាំង ពិសិដ្ឋ អ្នកចាត់ក្រុមជម្រើសជាតិកម្ពុជា បានឲ្យដឹងមុននេះថា នេះគឺជាការដំបូងរបស់ក្រុមគោព្រៃកម្ពុជាបន្ទាប់ពីធ្វើការប្រមូលផ្ដុំហ្វឹកហាត់ជាថ្មីក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងលោក Lee Tae Hoon ដើម្បីដកស្រង់បច្ចេកទេស និងវាស់ស្ទង់កម្រិតសមត្ថភាពកូនក្រុម ដែលទើបប្រមូលផ្ដុំបាន ៤ថ្ងៃកន្លងទៅ ។

14051794_1781912975379536_598629562906003500_n

អ្នកចាត់ក្រុមរូបនេះ បានបញ្ជាក់ទៀតថា បន្ទាប់ពីឆ្លងកាត់ការប្រកួតកម្ដៅសាច់ដុំនេះ លោក Lee នឹងដឹកនាំកូនក្រុមធ្វើដំណើរឆ្ពោះទៅទីក្រុងហុងកុង នាយប់ថ្ងៃទី២៩ ខែសីហាស្អែកនេះ ដើម្បីត្រៀមប្រកួតមិត្តភាពអន្ដរជាតិផ្លូវការជាមួយក្រុមជម្រើសជាតិហុងកុង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ ។ ប៉ុន្ដែរាល់ការប្រកួតមិត្តភាពនេះ គឺសុទ្ធតែដើម្បីត្រៀមខ្លួនធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ដែលនឹងចាប់ផ្ដើមនៅខែតុលាខាងមុខ នឹងមាន ៤ក្រុម រួមមានម្ចាស់កម្ពុជា ឡាវ ប្រ៊ុយណេ និងទីម័រខាងកើត ៕

14068050_1781909902046510_3900684594685634945_n

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត