V.League 1: កាលវិភាគប្រកួតសប្តាហ៍ទី ២៣

នូ មករា August 28, 2016


ការប្រកួតលីកកំពូលនៃប្រទេស វៀតណាម ឬ V.League 1 បានឈានដល់សប្តាហ៍ទី ២៣ ហើយដោយក្នុងសប្តាហ៍នេះនៅថ្ងៃសៅរ៍ មានការប្រកួតចំនួន ៣ គួរប៉ុណ្ណោះ ខណៈ ថ្ងៃអាទិត្យ មានការប្រកួតចំនួន ៤ គូរ។

សម្រាប់ការប្រកួតនៅសប្តាហ៍នេះ ក្លឹប XSKT Can Tho នឹងត្រូវទទួលភ្ញៀវក្លឹប Hai Phong ដែលអាចនិយាយថាជាការប្រកួតធំមួយប្រចាំសប្តាហ៍នេះផងដែរ។ ការប្រកួតនេះគឹសំខាន់ចំពោះក្លឹប Hai Phong ក្នុងការទទួលបាន ៣ ពិន្ទុ ដើម្បីដាក់សម្ពាធទៅលើក្លឹប SHB Da Nang ដែលបច្ចុប្បន្នកំពុងឈនៅលេខ ២ នៃតារាងពិន្ទុសរុបដោយមនៅពីក្រោយក្លឹប Hai Phong តែមួយពិន្ទុប៉ុណ្ណោះ។

រីឯក្លឹប SHB Da Nang នឹងត្រូវទៅប្រកួតជាមួយក្លឹប S. Khanh Hoa ក៏ជាការប្រកួតធំប្រចាំសប្តាហ៍នេះដូចគ្នា។ ការប្រកួតនេះសុទ្ធសំខាន់សម្រាប់ក្លឹបទាំងពីរដោយក្លឹប SHB Da Nang ត្រូវការឈ្នះដើម្បីរក្សារបន្តក្តីសង្ឃឹមក្នុងការប្រកួតប្រជែងយកពាននារដូវកាលនេះ ខណៈក្លឹបS. Khanh Hoa ត្រូវការឈ្នះដាច់ខាតដើម្បីទទួលបានចំណាត់ថ្នាក់ល្អក្នុងរដូវកាលនេះ។

ចំណែកក្លឹប T. Quang Ninh ត្រូវទទួលភ្ញៀវ Ha. Gia Lai ក្នុងសប្តាហ៍នេះ។ ការប្រកួតនេះក្លឹប T. Quang Ninh ត្រូវការឈ្នះជាដាច់ខាតដើម្បីបន្តក្តីសង្ឃឹមក្នុងការប្រជែងយកដំណែងជើងឯកនារដូវកាល ២០១៦ ដោយសារតែបច្ចុប្បន្ននេះក្លឹបដែលឈកំពូលតារាងមានពិន្ទុលើសក្លឹបដែលឈនៅលេខ ៣ T. Quang Ninh តែ ១ ពិន្ទុប៉ុណ្ណោះ។ ដូចនេះអ្វីៗនៅមិនទាន់ច្បាស់នោះទេពោលគឺក្លឹបទាំង ៣ នៅមានឱកាសដូចគ្នា។ ខាងក្រោមជាកាលវិភាគសម្រាប់សប្តាហ៍ទី ២៣ នេះ៕

14124419_1216099371786811_7841677841363069650_o

អត្ថបទ៖ រិទ្ធី

ប្រភព៖ V. League 1

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត