EPL: ក្លឹប Liverpool បានត្រឹមចែកគ្នា ១ ពិន្ទុម្នាក់ជាមួយក្លឹប Tottenham Hotspur

លី រិទ្ធី August 28, 2016


ការប្រកួតបើកឆាកសប្តាហ៍ទី ៣ កាលពីម្សិលមិញនេះក្លឹប Tottenham បានបើកកីឡដ្ឋាន White Hart Lane ដើម្បីទទួលក្លឹបហង្សក្រហម Liverpool។ ការប្រកួតបញ្ចប់ទៅដោយក្លឹបទាំងពីរបានត្រឹមចែកគ្នា ១ ពិន្ទុម្នាក់នៅក្នុងការប្រកួតដ៏តឹងតែងនេះ។

ការប្រកួតចាប់ផ្តើមដោយក្លឹបហង្សក្រម Liverpool គ្រប់គ្រងបាល់ល្អជាងព្រមទាំងបង្កើតឱកាសច្រើននៅក្នុងតង់ទី ១ តែហាក់ដូចគ្មានសំណាង។ លុះដល់នាទី ៤៣ កីឡាករ Lallana បានធ្វើឲ្យមានកំហុសទៅលើកីឡាករ Firmino នៅក្នុងប្រអប់គ្រោះថ្នាក់ធ្វើឲ្យក្លឹប Liverpool ទទួលបាល់បាល់ពិន័យ ១១ ម៉ែត្រ ហើយកីឡាករ Milner ធ្វើបានសម្រេចជួយឲ្យក្រុមនាំមុននៅក្នុងតង់ទី ១។

ចូលដល់តង់ទី ២ Liverpool នៅតែបន្តធ្វើបានល្អទាំងការគ្រប់គ្រងបាល់ និងបង្កើតឱកាសក្នុងការរកគ្រាប់បាល់។ ដោយការសហការគ្នារវាងកីឡាករ Wijnaldum ជាមួយនឹងកីឡាករ Lallana បានបង្កើតឱកាសឲ្យកីឡាករ Mane រកបានគ្រាប់ទី ២ តែបាល់នោះត្រូវអាជ្ញាកណ្តាលកាត់សេចក្តីថា Off-Side។ ក្រោយមកក្រុមម្ចាស់ផ្ទះចាប់ផ្តើមវាយបកដោយប្រើប្រាស់ល្បឿនដែលធ្វើឲ្យតំបន់ការពាររបស់ក្លឹប Liverpool ចាប់ផ្តើមមានភាពកាន់តែតានតឹង។ លុះដល់នាទីទី ៧២ ខ្សែការពារស្លាប់ឆ្វេង Rose រកបានគ្រាប់បាល់តាមស្មើឲ្យក្រុមម្ចាស់ផ្ទះបានសម្រេចជួយឲ្យក្រុមបញ្ចប់ទៅក្នុងលទ្ធផល ១-១។

គួរបញ្ជាក់ផងដែរថា នេះជាការស្មើគ្នាលើកទី ៣ រវាងក្រុមទាំងពីរក្នុងការប្រកួត ៣ ប្រកួតចុងក្រោយនេះ៕

14039966_10154611865847573_4400101171111100095_n

អត្ថបទ៖ រិទ្ធី

ប្រភព៖ Liverpool

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត