ជយោ! ក្រុម U-15 សាលាបាល់ទាត់ជាតិលើកពានអន្ដរជាតិមួយនៅចិនព្រឹកមិញនេះ

នូ មករា August 27, 2016


ភ្នំពេញ៖ ក្រុមយុវជនសាលាបាល់ទាត់ជាតិទន្លេបាទីក្រោមអាយុ ១៥ឆ្នាំ (U-15) បានក្លាយជាជើងឯកពានរង្វាន់ The Belt and Road Initiative U15 Boys Football Tournament ឆ្នាំ២០១៦ បន្ទាប់ពីយកឈ្នះក្រុម U-15 Sdushor No 8 Team របស់កាហ្សាក់ស្ថាន ដោយលទ្ធផល ៣-២ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រលើទឹកដីនៃប្រទេសចិន នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦នេះ ។

14054008_1783043631933137_147327052031601404_n

នេះគឺជាជោគជ័យថ្មីមួយទៀត ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុនលោក Inoue Kazunori ដែលទើបដឹកនាំក្រុម U-16កម្ពុជា ឡើងវគ្គ ៤ក្រុមចុងក្រោយនៃពាន AFF U-16 Championships កាលពីពេលថ្មីកន្លងទៅហើយការឈ្នះក្រុមយុវជនមកពីប្រទេសកាហ្សាក់ស្ថាននេះ ក៏ជាជ័យជម្នះលើកទី៤ ក្នុងចំណោម ៥ប្រកួតរបស់ក្រុម U-15កម្ពុជានៅក្នុងព្រឹត្តិការណ៍អន្ដរជាតិនេះផងដែរ ។

14102221_1783043505266483_8949009760308809028_n

គួរបញ្ជាក់ថា មុននឹងក្លាយជាម្ចាស់ពានខាងលើក្រុម U-15កម្ពុជា បានឆ្លងកាត់ ៥ប្រកួត ជាលទ្ធផលរួមមានក្រុម China Jianyin School របស់ម្ចាស់ផ្ទះចិនថ្ងៃបើកឆាក ៣-០ មុននឹងបន្ដបំបាក់ក្រុម Kempaka International របស់ម៉ាឡេស៊ី ២៧-០ តែស្មើក្រុម Warriors Football Club របស់សិង្ហបុរី ១-១ ។ បន្ទាប់មកទើបយកឈ្នះក្រុម Orient FC របស់ជប៉ុន ៥-៤ និងប្រកួតចុងក្រោយឈ្នះក្រុមតំណាងប្រទេសកាហ្សាក់ស្ថាន ៣-២ កាលពីព្រឹកមិញ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត