EPL: កាលវិភាគប្រកួតសប្តាហ៍ទី ៣ 

នូ មករា August 27, 2016


ការប្រកួតបាល់ទាត់ English Premier League រដូវកាល ២០១៦-២០១៧ បានឈានមកដល់សប្តាហ៍ទី ៣ ហើយ។ សម្រាប់ការប្រកួតសប្តាហ៍នេះក្លឹប Tottenham នឹងបើកកីឡដ្ឋាន White Hart Lane ដើម្បីទទួលក្លឹបហង្សក្រហម Liverpool ក្នុងការប្រកួតបើកឆាកនាសប្តាហ៍នេះ។ ការប្រកួតនេះប្រាកដជាជល់ចិត្តសម្រាប់មិត្តអ្នកគាំទ្រដែលស្នេហាវិស័យកីឡាបាល់ទាត់។ ក្នុងជំនួបកាលពីរដូវកាលមុនក្លឹបទាំងពីរបានត្រឹមស្មើគ្នាទាំង ២ ជើង ដូចនេះរង់ចាំទស្សនាទាំងអស់ថាតើក្លឹបណានឹងទទួលបាន ៣ ពិន្ទុឬក្រុមទាំងពីរនៅតែបន្តស្មើគ្នា។

ការប្រកួតគូផ្សេងៗទៀតនៅសប្តាហ៍នេះមានដូចជាក្លឹប Chelsea ទទួលក្លឹប Burnley ស្របពេលដែលក្លឹបជើងឯករដូវកាលមុន Leicester City នឹងត្រូវទទួលភ្ញៀវក្លឹប Swansea នាសប្តាហ៍នេះដើម្បីទទួលស្វែងរកជ័យជម្នះដំបូងនៅរដូវកាលនេះ។

រីឯក្លឹប Manchester United នឹងត្រូជួបជាមួយក្លឹប Hull ខណៈក្លឹប Arsenal នឹងធ្វើដំណើរទៅកនា់កីឡដ្ឋានរបស់ក្លឹប Watford ក្នុងសប្តាហ៍នេះផងដែរ។ ខាងក្រោមជាកាលវិភាគប្រកួតសម្រាប់សប្តាហ៍ទី ៣៕

week-3

អត្ថបទ៖ រិទ្ធី

មតិយោបល់