អ្នកចាំទី Iker Casillas និងកីឡាករ Cesc Fabregas មិនមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិ អេស្ប៉ាញនោះទេ

លី រិទ្ធី August 27, 2016


អតីតប្រធានក្រុមអ្នកចាំទី Iker Casillas និងកីឡាកររបស់ក្លឹប Chelsea កីឡាករ Cesc Fabregas ព្រមទាំងកីឡាករ Pedro មិនមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិ អេស្ប៉ាញរបស់អ្នកចាត់ការទូទៅថ្មីរបស់ក្រុមជម្រើសជាតិ អេស្ប៉ាញ លោក Julen Lopetegui នោះទេ។

អ្នកចាទី Casillas គឺកីឡាករដែលបានបង្ហាញខ្លួនក្រុមជម្រើសជាតិច្រើនជាងគេ ១៦៧ ប្រកួត ប៉ុន្តែអ្នកចាំទីវ័យ ៣៥ ឆ្នាំរូបនេះមិនមានវត្តមានក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិ ប៊ែលហ្សិក នៅ Liechtenstein នាខែកញ្ញានោះទេ។ ចំណែកឯកីឡាករវ័យ ២៩ Fabregas ដែលលេងបាន ១១០ ប្រកួត ព្រមទាំងកីឡាករ Pedro ដែលលេងបាន ៦០ ប្រកួតក៏មិនបានត្រូវក្រុមកោះហៅផងដែរ។

គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Chelsea កីឡាករ Diego Costa និងខ្សែបម្រើរបស់ក្លឹប Manchester United កីឡាករ Juan Mata ត្រូវបានកោះហៅឲ្យចូលក្រុមវិញក្រោយពីមិនបានជាប់ឈ្មោះក្នុងបញ្ជីឈ្មោះទៅប្រកួតនៅ Euro 2016៕

_90938411_rexfeatures_5842116bq

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត