កីឡាករ Thierry Henry ក្លាយជាជំនួយការអ្នកចាត់ការទូទៅក្រុមជម្រើសជាតិប៊ែលហ្សិក

នូ មករា August 27, 2016


អតីតខ្សែប្រយុទ្ធរបស់ក្លឹប Arsenal ក្លឹប Barcelona និងជម្រើសជាតិបារាំង កីឡាករ Thierry Henry ត្រូវបានតែងតាំងជាជំនួយការអ្នកចាត់ការទូទៅ ក្រុមជម្រើសជាតិ ប៊ែលហ្សិក។

កីឡាកររូបនេះបានចូលរួមក្នុងក្រុមការងាររបស់លោក Roberto Martinez ដែលបានចូលកាន់ដំណែងជំនួសលោក Marc Wilmots នៅដើមសីហាកន្លងទៅ។

Screen Shot 2016-08-26 at 9.43.57 PM

“Thierry គឺជាមនុស្សសំខាន់មួយរូប” នេះជាអ្វីដែលអតីតអ្នកចាត់ការទូទៅក្លឹប Everton លោក Martinez បាននិយាយ ” Henry នឹងផ្តល់នៅអ្វីប្លែក អតីតខ្សែប្រយុទ្ធឆ្នើមរូបនេះបានយល់ព្រមចូលរួមជាមួយពួកយើង។”

កីឡាករ Henry វ័យ ៣៩ ឆ្នាំបានសសេរថា៖ “ពិតជាមោទកភាពដេលបានក្លាយជាជំនួយគ្រូបង្វឹង ពិតជារំភើប។”

កីឡាករ Henry នឹងធ្វើការជាមួយ Graeme Jones ដែលធ្វើការជាមួយលោក Martinez នៅក្លឹប Swansea, Wigan និងក្លឹប Everton។

គួរបញ្ជាក់ផងដែរថា លោក Martinez នឹងជួបជាមួយកីឡាកររបស់ខ្លួនដើម្បីត្រៀមប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាអេស្ប៉ាញនៅថ្ងៃទី ១ កញ្ញាខាងមុខនេះ៕

_90936668_roberto_martinez_getty

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត