African All Stars យកឈ្នះលើក្រុម U-19 ក្នុងការប្រកួតកម្តៅសាច់ដុំល្ងាចមិញ

នូ មករា August 26, 2016


ភ្នំពេញ៖ ដើម្បីត្រៀមខ្លួនក្នុងការចូលរួមប្រកួតដណ្តើមពានរង្វាន់ប្រចាំតំបន់អាសុីអាគ្នេយ៍ AFF U-19 Youth Championships នៅប្រទេសវៀតណាមនៅខែកញ្ញាខាងមុខនេះ ក្រុម U-19 កម្ពុជាដែលកំពុងស្ថិតក្នុងដំណាក់កាលប្រមូលផ្តុំលើកទី២ នោះបានធ្វើការប្រកួតជាលក្ខណៈមិត្តភាពជាមួយក្រុម African All Stars នៅលើទីលាននៃកីឡដ្ឋាន RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោននៅល្ងាចថ្ងៃទី២៦ នេះ។

_MG_4677

ជាលទ្ធផល ក្រុម African All Stars បានយកឈ្នះក្នុងលទ្ធផល ២-០ ខណៈដែលការប្រកួតនេះបានប្រព្រឹត្តទៅដោយស្វិតស្វាញក្រោមសម្រែកហ៊ោរបស់ទស្សនិកជនជាច្រើនរយនាក់ផងដែរ។ ការប្រកួតនេះគឺជាបទពិសោធន៍ដ៏សំខាន់មួយសម្រាប់ក្រុមកម្ពុជាក្រោមការដឹកនាំរបស់គ្រូបង្វឹក Ohara ដែលនឹងត្រូវជួបជាមួយក្រុមយុវជននៃបណ្តាប្រទេសដទៃទៀតដែលមានមាឌ និងកម្លាំងខ្លាំងជាងខ្លួននោះ។

_MG_4669

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត