Champions League: លីកកំពូល ៤ នៅ​អឺរ៉ុប នឹងទទួលបានកៅអីវគ្គចែកពូល ៤ សម្រាប់លីកនីមួយៗ

នូ មករា August 26, 2016


លីកកំពូល ៤ នៅអឺរ៉ុបនឹងទទួលបានកៅអីវគ្គចែកពូលចំនួន ៤ ចំពោះលីកនីមួយៗក្នុងការប្រកួតពានរង្វាន់ UEFA Champions League ដោយស្វ័យប្រវត្តិចាប់ពីរដូវកាល២០១៨-២០១៩។

បច្ចុប្បន្នលីកកំពូល ៤ មានលីកប្រទេស អេស្ប៉ាញ ប្រទេស អាល្លឺម៉ង់ ប្រទេស អង់គ្លេស និងប្រទេស អ៊ីតាលី។

បើតាមប្រព័ទ្ធការប្រកួតបច្ចុប្បន្ន លីកកំពូលនៃប្រទេស អេស្ប៉ាញ ប្រទេស អាល្លឺម៉ង់ និង ប្រទេស អង់គ្លេស មានកៅអីចំនួន ៣ ក្នុងវគ្គចែកពូលហើយក្រុមលេខ ៤ ត្រូវប្រកួតជម្រុះ។ ចំណែកឯលីកអ៊ីតាលីមានកៅអីចំនួន ២ ក្នុងវគ្គចែកពូលខណៈក្រុមលេខ ៣ ប្រកួតជម្រុះ។

UEFA ដែលរៀបចំ Champions League ក៏បានឲ្យកៅអីមួយទៅកាន់ជើងឯករបស់ពានរង្វាន់ Europa League ក្នុងវគ្គចែកពូល Champions League ផងដែរ។ ប៉ុន្តែនេះនៅតែមិនអាចធានាកៅអីសម្រាប់ក្លឹបដូចជា Manchester United, Liverpool, AC Milan និង Inter Milan ព្រោះតែពួកគេធ្វើមិនបានល្អក្នុងលីក។

ដូចនេះសម្រាប់រដូវកាល ២០១៨-២០១៩ លីកកំពូល ៤ នៅអឺរ៉ុបនឹងទទួលបានកៅអីវគ្គចែកពូលចំនួន ៤ ចំពោះលីកនីមួយៗក្នុងការប្រកួតពានរង្វាន់ UEFA Champions League ដោយស្វ័យប្រវត្តិតែម្តង៕

_90935856_hi034953831

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់