មន្រ្តីផ្គូរផ្គង និងប្រធានគណៈវិនិច្ឆ័យនៅសង្វៀនបាយ័នត្រូវបានផ្លាស់ប្តូរក្រោយកើតមានរឿងអាស្រូវជាបន្តបន្ទាប់

នូ មករា August 26, 2016


ភ្នំពេញ៖ បន្ទាប់ពីកើតមានរឿងអាស្រូវផ្ទួនៗក្នុងបញ្ហាចាប់គូមក នៅពេលនេះមន្ត្រីផ្គូរផ្គងនៅសង្វៀនប្រដាល់ទូរទស្សន៍បាយ័នត្រូវបានផ្លាស់ប្ដូរភ្លាមៗតែម្ដងកាលពីល្ងាចថ្ងៃទី២៥ ខែសីហា ម្សិលមិញនេះ។ នេះក៏ជាសញ្ញាបញ្ជាក់ថាក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធដែលទើបនឹងបង្កើតនោះបានចាប់ផ្ដើមបញ្ចេញសាច់ដុំហើយ ។

photo_2016-08-19_09-43-05 [800x600]

លោកឯម ចាន់សុផល ដែលជាប្រធានខាងចាប់គូនៅសង្វៀនបាយ័នយ៉ាងដុះស្លែហើយនោះបានត្រូវផ្លាស់ចេញបន្ទាប់ពីគាត់បានបង្កហេតុច្រើនជាមួយក្លិបនានាក្នុងពេលកន្លងមក ហើយនេះជាបញ្ហាមួយដែលបានជះឥទ្ធិពលមិនល្អឡើយដល់វិស័យកីឡាប្រដាល់ព្រោះថា ការចាប់គូវាមិនមែនជារឿងរបស់ទូរទស្សន៍នោះទេព្រោះទូរទស្សន៍ជាអ្នកដើររកដៃគូឧបត្ថម្ភសម្រាប់បង្កើតឲ្យមានកម្មវិធីប្រកួត រីឯសហព័ន្ធប្រដាល់ទើ់បជាអ្នកគ្រប់គ្រងបច្ចេកទេស និងជាអ្នករ៉ាប់រងរឿងកីឡាករប្រដាល់ដែលត្រូវឡើងប្រកួតនេះ ។

cambosp129

ដោយសារបែបនេះហើយ ទើបធ្វើឲ្យអ្នកចាប់គូស្ទើរក្លាយជាស្ដេចនៃសង្វៀនទៅហើយដោយមិនសូវជាចង់ផ្គូរផ្គងឲ្យអ្នកប្រដាល់ក្លិបដទៃបានប្រកួតឡើយ ពោលគឺចាប់យកតែសិស្សរបស់ខ្លួនឯងឱ្យបានឡើងរេញច្រើនជាងគេ មិនត្រឹមតែប៉ុណ្ណោះ ជួនកាលមន្ត្រីផ្គូរផ្គងទាំងនេះបានឆ្លៀតទាមទារផលប្រយោជន៍ពីក្លឹបដទៃថែមទៀតផង។ សម្រាប់ក្លិបប្រដាល់មួយបើមានសិស្សម្នាក់បានចូលរួមប្រកួតនោះ គឺគេនឹងទទួលបានលុយតម្លៃខ្លួន ចំណែកឯក្លិបបានទទួលកម្រៃ ១៥ដុល្លារពីទូរទស្សន៍បន្ថែមទៀតនេះនៅមិនទាន់គិតដល់សោហ៊ុយធ្វើដំណើរ ឬថ្លៃស្នាក់នៅ ហូបចុក និងកម្រៃដទៃទៀតនោះឡើយ ។ ហេតុនេះហើយទើបទឹកមាត់របស់មន្ត្រីផ្គូរផ្គងប្រៃខ្លាំងណាស់ ។ សូមបញ្ជាក់ផងដែរថា តំណែងរបស់លោកឯម ចាន់សុផល ត្រូវបានជំនួសវិញដោយលោកឧត្តមសេនីយ៍ទោ និន ភិរម្យ ដែលជាមនុស្សម៉ឺងម៉ាត់ម្នាក់ ។ ជាមួយគ្នានេះប្រធានគណៈវិនិច្ឆ័យគឺលោកខាត់ ភិន ក៏ត្រូវបានប្ដូរដោយដាក់លោកហង្ស ស៊ឺន ជំនួសវិញដែរ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត