ឯកឧត្តមថោង ខុន៖ វគ្គបណ្ដុះបណ្ដាលគ្រូកីឡាកាយសម្ព័ន្ធគឺពិតជាសំខាន់ និងកម្រមាននៅកម្ពុជា!

នូ មករា August 26, 2016


ភ្នំពេញ៖ ឯកឧត្តមថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានចាត់ទុកថាវគ្គបណ្ដុះបណ្ដាលកីឡាកាយសម្ព័ន្ធក្រោមការបង្ហាត់បង្ហាញរបស់គ្រូបង្វឹកជនជាតិជប៉ុនដែលត្រូវបានបញ្ជូនមកដោយអង្គការអូឡាំពិកអន្តរជាតិក្នុងរយៈពេល ៨ថ្ងៃនៅកម្ពុជានេះគឺជាវគ្គដ៏សំខាន់ និងកម្រមានណាស់នៅកម្ពុជា ខណៈដែលវគ្គសិក្សានេះមានការចូលរួមពីសំណាក់សិក្ខាកាមដែលជាគ្រូបង្វឹកចំនួន២៥ រូប (នារី ៦រូប) ហើយជាលទ្ធផល អ្នកចូលរួម ៣នាក់ ស្មើនឹង ១២ភាគរយបានទទួលនិទ្ទេសល្អ ហើយ ១៧នាក់ស្មើនឹង ៦៨ភាគរយបាននិទ្ទេសល្អបង្គួរ និង ៥នាក់ស្មើ ២០ភាគរយបាននិទ្ទេសមធ្យម ។

IMG_8290 copy

 

ឯកឧត្តមថោង ខុន បានថ្លែងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកាលពីម្សិលមិញនេះថា នេះគឺជាវគ្គដ៏សំខាន់មួយដើម្បីផ្ដល់ឱកាសឲ្យសិក្ខាកាមមកពីបណ្ដាខេត្តមានឱកាសចូលរួម ហើយថែមទាំងបានសិក្សាជាមួយអ្នកជំនាញជប៉ុនដែលមានកម្រិតបទពិសោធន៍ច្រើន។ តាមរយៈសកម្មភាពនេះ លោករំពឹងថា សិក្ខាកាមនឹងខិតខំបំពេញការងារដើម្បីបណ្ដុះបណ្ដាលធនធានថ្នាលសម្រាប់ត្រៀមដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

IMG_8280 copy

លើសពីនេះឯកឧត្តម ក៏បានជំរុញឲ្យថ្នាក់ដឹកនាំតាមខេត្តបើកឲ្យមានការបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីតាមខេត្តដើម្បីរួមចំណែកស្វែងរកអ្នកមានទេពកោសល្យ។ ឯកឧត្តមបានបន្តថា៖ «រយៈពេល ៧ឆ្នាំ គឺមិនងាយនោះទេសម្រាប់ការអភិវឌ្ឍន៍កីឡាកាយសម្ព័ន្ធ ព្រោះកីឡានេះជាវិញ្ញាសាមួយពិបាករកអត្តពលិកឆ្នើម ហេតុនេះយើងត្រូវបណ្ដុះបណ្ដាលដោយយកចិត្តទុកដាក់ ដើម្បីទទួលបានលទ្ធផលល្អហើយសហព័ន្ធកីឡាផ្សេងៗក៏ត្រូវអនុវត្តដូច្នេះដែរ។ អាស្រ័យហេតុនេះហើយ ទើបគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា នឹងបង្កើតព្រឹត្តិការណ៍កីឡាជាតិ (National Games) ឲ្យបាន ៣លើកមុននឹងស៊ីហ្គេម ឆ្នាំ២០២៣ មកដល់ដើម្បីជាបទពិសោធន៍ក្នុងការរៀបចំពិសេសគឺការចម្រាញ់រកអ្នកមានសមត្ថភាពពិតប្រាកដដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣តែម្ដង»៕

IMG_8300 copy

អត្ថបទ៖ ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត