កម្ពុជាបន្តគោលដៅសម្រាប់អូឡាំពិក២០២០ បន្ទាប់ពីទទួលបានបទពិសោធន៍ល្អៗជាច្រើននៅប្រេសុីល

នូ មករា August 26, 2016


ភ្នំពេញ៖ ក្រោយពីបានបញ្ចប់ការប្រកួតកីឡាអូឡាំពិករដូវក្ដៅ ឆ្នាំ២០១៦ រួចមក ក្រុមប្រតិភូកីឡាអូឡាំពិកកម្ពុជាបានត្រឡប់មកដល់មាតុប្រទេសរបស់ខ្លួនវិញហើយ ប៉ុន្តែមិនទទួលបានមេដាយអ្វីនោះទេ យ៉ាងណាក៏ដោយអត្តពលិកកម្ពុជាទទួលបានបទពិសោធន៍ និងបច្ចេកទេសច្រើនពីការប្រកួតលើកនេះ ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

6hcuw5I2Nff9dv7

ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «ការប្រកួតកីឡាអូឡាំពិកលើកនេះមិនមែនជាគោលដៅស្វែងរកមេដាយរបស់កម្ពុជានោះទេ ប៉ុន្ដែអ្វីដែលកម្ពុជាចង់បាន គឺការដណ្ដើមយកសិទ្ធិពេញលេញ ដើម្បីចូលរួម ហើយនេះជាអ្វីដែលកីឡាការិនី ស៊ន សៀវម៉ី ធ្វើបានសម្រេចតាមរយៈការឈ្នះមេដាយមាសក្នុងវគ្គជម្រុះដើម្បីចូលរួមប្រកួតកីឡាអូឡាំពិកជាផ្លូវការលើវិញ្ញាសាកីឡាតេក្វាន់ដូដែលជាប្រវត្តិសាស្ដ្រថ្មីមួយទៀត សម្រាប់ប្រទេសកម្ពុជាក្នុងរយៈពេល ៦២ឆ្នាំមកនេះ ។ ប៉ុន្ដែចំពោះផែនការបន្ទាប់ គឺអត្តពលិកម្នាក់ៗ ដាច់ខាតត្រូវតែពង្រឹងការហ្វឹកហាត់ឲ្យបានខ្លាំងបន្ទាប់ពីទទួលបានបទពិសោធន៍ពីការប្រកួតកីឡាអូឡាំពិកលើកនេះ ដើម្បីឆ្ពោះទៅរកមេដាយកីឡាអូឡាំពិក ឆ្នាំ២០២០ នៅពេលជប៉ុនធ្វើម្ចាស់ផ្ទះ ដែលគៀកគ្នានឹងប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣តែម្ដង ។»

IMG_8335 copy

ឯកឧត្តមបានបន្តថា៖ «សម្រាប់បេសកកម្មលើកនេះ កម្ពុជាទទួលបានជោគជ័យច្រើន បើធៀបនឹងការប្រកួតកីឡាអូឡាំពិក នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីឆ្នាំ២០១២ ទោះបីដណ្ដើមមិនបានមេដាយដូចគ្នាក៏ដោយ ។ ការប្រកួតនេះ គឺមានឧបសគ្គមួយចំនួន ពិសេសគឺការផ្លាស់ប្ដូរពេលវេលា ប៉ុន្ដែយ៉ាងណាអត្តពលិកម្នាក់ៗ បានព្យាយាមជាខ្លាំង ដើម្បីត្រៀមការប្រកួតរៀងៗខ្លួន ។»

1469639998

ឯកឧត្តមបានបន្ថែមថា៖ «យើងឃើញថា ទោះបីលទ្ធផលទទួលបានមិនល្អ ក៏អត្តពលិកកម្ពុជាបានបង្ហាញពីភាពអស្ចារ្យឲ្យអន្ដរជាតិបានស្គាល់ដែរ ជាក់ស្ដែងក្រៅពីកីឡាការិនី ស៊ន សៀវម៉ី ដែលឆ្លងផុតវគ្គជម្រុះជាប្រវត្តិសាស្ដ្រនោះ ក៏មានកីឡាអត្តពលិកកម្ពុជា ដែលបានរត់ដល់ទី និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយធំៗ លើពិភពលោក ខណៈដែលឯកសណ្ឋានពណ៌ស្វាយរបស់ប្រតិភូកម្ពុជាក៏បានជាប់ចំណាត់ថ្នាក់ជាឯកសណ្ឋានដែលលេចធ្លោ និងគួរឱ្យចាប់អារម្មណ៍បំផុតមួយនៅក្នុងចំណោមប្រទេសចូលរួមទាំង ២០៧ ផងដែរ ។ និយាយជារួមការប្រកួតកីឡាអូឡាំពិកនេះ គឺមានភាពល្អប្រសើរច្រើន បើធៀបនឹងការចូលរួមពីមុន ពិសេសគឺអូឡាំពិក លើកទី៣០ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសតែម្ដង»។

13867055_1808357052727316_1048678366_n

 

អត្ថបទ៖ ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត