ក្រុមប៉ូលិស កំពុងទាក់ទងទីលានមួយនៅវិហារសួគ៌ដើម្បីធ្វើ Home/Away នៅរដូវកាលក្រោយ

នូ មករា August 26, 2016


ភ្នំពេញ៖ ស្របពេលរដូវកាលថ្មីនៃលីគកំពូលកម្ពុជា ដែលប្រកួតតាមប្រព័ន្ធក្នុងដី និងក្រៅដី(Home/Away) ខិតជិតដល់ទីបញ្ចប់នោះ ក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) កំពុងសម្លឹងរកទីលានសម្រាប់ធ្វើផ្ទះទទួលភ្ញៀវក្នុងការប្រកួតជើងឯកជាតិនេះនារដូវកាលក្រោយ ។ ប៉ុន្ដែបើតាមការបង្ហើបឲ្យដឹងគឺ បច្ចុប្បន្នថ្នាក់ដឹកនាំក្លឹបនេះ កំពុងទាក់ទងទីលានស្មៅធម្មជាតិមួយដែលមានឈ្មោះថា ទីលានបាល់ទាត់ SCT Sport Complex និងមានទីតាំងស្ថិតនៅក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ដើម្បីធ្វើ Home/Away សម្រាប់ប្រកួតលីគកំពូលនៅឆ្នាំ២០១៧ ខាងមុខនេះ ។

13667892_1774729559431211_3208066185164728032_o

សូមបញ្ជាក់ថា បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ផ្លាស់ប្ដូរការប្រកួតជើងឯកលីគកំពូលកម្ពុជា តាមប្រព័ន្ធលេង Home/Away ជិត ២រដូវកាលកន្លងទៅ គេទើបឃើញមានសមាជិក ៤ក្លឹបប៉ុណ្ណោះ ដែលមានទីលានផ្ទាល់ខ្លួន សម្រាប់បំពេញលក្ខខណ្ឌថ្មីនេះដោយរួមមានក្លឹបភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, ក្រសួងការពារជាតិ និងក្រុមវេស្ទើនភ្នំពេញ ចំណែកក្លឹបដទៃ ដែលមិនទាន់មានទីលានផ្ទាល់ខ្លួនគឺត្រូវយកទីលានពហុកីឡដ្ឋានជាតិធ្វើជាទីលានកណ្ដាលសម្រាប់ការប្រកួតពេញមួយរដូវកាលតែម្ដង ។

14102334_773691656105924_599944303401721405_n

មន្ដ្រីម្នាក់នៃក្លឹបប៉ូលិស បាននិយាយប្រាប់គេហទំព័រ Camsport ក្នុងលក្ខខណ្ឌសូមមិនបញ្ចេញឈ្មោះកាលពីពេលថ្មីៗកន្លងទៅថា ក្លឹបមួយនេះកំពុងចរចាជាមួយម្ចាស់ទីលានបាល់ទាត់ SCT Sport Complex របស់ក្រុមហ៊ុន 7NG ដែលមានទីតាំងនៅឃុំវិហារសួគ៌ ក្នុងគោលបំណងយកទីលាននេះធ្វើជាទឹកដីសម្រាប់ការប្រកួតលីគកំពូលកម្ពុជាឆ្នាំក្រោយប៉ុន្ដែចំពោះលទ្ធផលយ៉ាងណានោះលោកនៅមិនទាន់ដឹងច្បាស់នៅឡើយទេ គ្រាន់តែជាបឋមថ្នាក់ដឹកនាំក្លឹប និងម្ចាស់ទីលាន គឺកំពុងចរចាគ្នាហើយ។

14063857_773691402772616_2690148374378961840_n

យ៉ាងណាក៏ដោយ លោកឧកញ៉ា ស្រី ចន្ថា អគ្គនាយករងក្រុមហ៊ុន 7NG Gruop បានបញ្ជាក់ឲ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហានេះគឺភាគីទាំងពីរបានឈានដល់ដំណាក់កាលសម្រេចជាផ្លូវការចុងក្រោយហើយ ពោលគឺភាគរយច្រើនណាស់ ដែលអតីតក្រុមជើងឯកពាន Hun Sen Cup 2014 នេះនឹងមកធ្វើ Home/Away នៅលើទីលានរបស់លោក ។ លើសពីនេះលោកថែមទាំងប្ដេជ្ញាអភិវឌ្ឍន៍ទីលានរបស់លោកឲ្យស្របតាមស្ដង់ដាអន្ដរជាតិ ដើម្បីបំពេញលក្ខខណ្ឌរបស់ FFC សម្រាប់ត្រៀមរៀបចំការប្រកួតលីគកំពូលកម្ពុជា នាឆ្នាំ២០១៧ ទៀតផង ។

10570426_669079783233779_2599969057754649801_n

ជាមួយការដាក់ផែនការអភិវឌ្ឍន៍ឲ្យមានទីលានស្ដង់ដានេះដែរលោក ស្រី ចន្ថា បានបន្ថែមថា នឹងធ្វើមិនឲ្យខុសពីទីលាននៃកីឡដ្ឋាន RSNរបស់ក្លឹបភ្នំពេញក្រោនប៉ុន្មានឡើយ ។ និយាយរួម គឺលោកចង់ពង្រីកទីលានកីឡាផ្សេងៗទៀតក្រៅពីទីលានបាល់ទាត់ក្នុងតំបន់អភិវឌ្ឍន៍របស់ខ្លួន ដើម្បីរួមចំណែកជំរុញការផ្សព្វផ្សាយយុទ្ធនាការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត