ក្លឹប BURIRAM តែងតាំងអតីតអ្នកចាត់ការទូទៅក្លឹប Real Zaragoza ជាគ្រូបង្គោលថ្មី

លី រិទ្ធី August 26, 2016


ក្លឹប Buriram United នៃក្របខណ្ឌថៃលីកបានតែងតាំងអតីតអ្នកចាត់ការទូទៅក្លឹប Real Zaragoza លោក Ranko Popovic (រូបកណ្តាល) ជាគ្រូបង្គោលថ្មីរបស់ក្លឹប។

បន្ទាប់ពីបានចែកផ្លូវជាមួយនឹងលោក Afshin Ghotbi កាលពីពេលថ្មីៗនេះរួច ក្លឹប Buriram United បានតែងតាំងគ្រូបង្គោលថ្មីវ័យ ៤៩ ឆ្នាំ សញ្ជាតិ ស៊េបី លោក Ranko Popovic ដើម្បីដឹកនាំក្លឹបក្នុងការប្រកួតដែលនៅសល់។

អតីតអ្នកចាត់ការទូទៅក្លឹប Real Zaragoza បានត្រៀមខ្លួនរួចជាស្រេចដើម្បីដឹកនាំក្លឹបជើងឯករដូវកាលមុនក្នុងការប្រកួត ៦ ប្រកួតនៃ Thai League និងការប្រកួតជើងទី ២ នៃ 2016 League Cup វគ្គបាក់កណ្តាលផ្តាច់ព្រ័ត្រ។

លោក Ranko Popovic បានដឹកនាំក្លឹប Real Zaragoza នៅ Spanish Segundaកាលពីរដូវកាលមុន។ លោកក៏មានបទពិសោធន៍ក្នុងការដឹកនាំនៅអាស៊ីផងដែរដែលលោកធ្លាប់ដឹកនាំក្លឹប Oita Trinita, Michida Zelvia, FC Tokyo និង Cerezo Osaka ចន្លោះឆ្នាំពី ២០០៩-២០១៤។ នៅពេលដែលលោក Popovic’s Cerezo ដឹកនាំក្លឹប Osaka នោះ ក៏បានជួបប្រកួតជាមួយក្លឹប Buriram ២ ដង ក្នុងការប្រកួត 2014 AFC Champions League វគ្គ Group Stage ហើយទទួលបាន ៤ ពិន្ទុពីក្លឹបជើងឯកនេះផងដែរ។

ក្រៅពីលោក Popovic នៅខាងឆ្វេង គឹគ្រូសញ្ជាតិស៊េបី  Vladica Grujic (left) ដែលត្រូវបានតែងតាំងជាជំនួយការគ្រូ។ លោក Grujic វ័យ ៥៣ ឆ្នាំធ្លាប់ជាជំនួយការលោក Popovic តាំងពីនៅក្លឹប FC Tokyo ឆ្នាំ ២០១៣ មកម្លេះ។

ចំណែកឯនៅខាងស្តាំងគឺលោក Bozidar Bandovic ដែលបានត្រលប់មកក្លឹប Buriram United ក្នុងនាមជា នាយកផ្នែកបច្ចេកទេសវិញ។  លោក Bandovic គឺជាគ្រូបង្គោលរបស់ក្លឹប Buriram រយៈពេលខ្លីកាលពីឆ្នាំ ២០១៤ បន្ទាប់ពីបានចេកចេញពីក្លឹប Sisaket FC កាលពីសប្តាហ៍មុន លោកបានត្រលប់មកក្លឹប Buriram ដើម្បីការប្រកួតប្រជែងថ្មី៕

14066323_1624542127837415_868417376016449996_o

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត