UEFA Champions League: លទ្ធផលនៃការចាប់ពូលវគ្គសន្សំពិន្ទុតាមពូល

នូ មករា August 26, 2016


ការប្រកួតពានរង្វាន់ UEFA Champions League ២០១៦-២០១៧ នេះជារដូវកាលទី ៦២ នៃ Europe’s premier club football tournament ដែលរៀបចំដោយ UEFA ហើយនេះជារដូវកាលទី ២៥ ដែលការប្រកួតនេះបានប្តូរពីឈ្មោះ European Champion Clubs’ Cup មកជា UEFA Champions League។

សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ២០១៧ នឹងធ្វើឡើងនៅកីឡដ្ឋាន Millennium Stadium ទីក្រុង Cardiff ប្រទេសវែលស៍។

ក្រោយការប្រកួតវគ្គជម្រុះបានបញ្ចប់ទៅកាលពីថ្ងៃទី ២៤ កន្លងទៅការចាប់ឆ្នោតចាប់ពូលក៏បានបញ្ចប់ផងដែរ។ សម្រាប់រដូវកាលនេះការប្រកួត UEFA Champions League នឹងកានតែពិសេសខណៈក្លឹប Barcelona ស្ថិតនៅក្នុងពូល C ជាមួយនឹងក្លឹប Manchester City នោះអ្នកគាំទ្ររបស់ក្លឹប Barcelona នឹងបានឃើញវត្តមានរបស់លោក Pep Guardiola ត្រលប់ទៅកាន់កីឡដ្ឋានរបស់ក្លឹប Barcelona  វិញតែលើកនេះក្នុងនាមជាគូរប្រកួតវិញ។

សម្រាប់ជើងឯកលីកកំពូលនៃប្រទេសអង់គ្លេស Leicester City ស្ថិតនៅក្នុងពូល G ជាមួយក្លឹប Porto, Club Brugge និង Kobenhavn ក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបជាលើកដំបូងផងដែរ។ ខាងក្រោមជាលទ្ធផលនៃការចាប់ពូលសម្រាប់រដូវកាលនេះ៕

14141749_1316447035068422_2827759911780770038_n

អត្ថបទ៖ រិទ្ធី

ប្រភព៖ UEFA.com

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត