Claudio Bravo: ក្លឹប Manchester City ទិញអ្នកចាំទីសញ្ជាតិ ឈីលីពីក្លឹប Barcelona

នូ មករា August 26, 2016


ក្លឹប Manchester City បានចុះកុងត្រាជាមួយអ្នកចាំទីសញ្ជាតិ ឈីលី Claudio Bravo ពីក្លឹប Barcelona ក្នុងតម្លៃ ១៨ លានអឺរ៉ូ (១៥.៤ លានផោន)។

តម្លៃខ្លួនរបស់អ្នកចាំទីវ័យ ៣៣ ឆ្នាំរូបនេះអាចនឹងឡើងថែម ១.៧លានផោនសម្រាប់ថ្លៃ add-ons ផងដែរ។

អ្នកចាំទី Bravo បានចុះកុងត្រារយៈពេល ៤ ឆ្នាំជាមួយក្លឹបហើយអាចនឹងបង្ហាញខ្លួនជំនួសអ្នកចាំទីសញ្ជាតិ អង់គ្លេស Joe Hart និងអ្នកចាំទីអាហ្សង់ទីន Willy Caballero។

ក្លឹប Barcelona បាននាំយកអ្នកចាំទីសញ្ជាតិ ហូឡង់ Jasper Cillessen ដើម្បីមកជំនួសការចេកចេញរបស់អ្នកចាំទី Bravo។

ក្រោយចុះកុងត្រាអ្នកចាំទី Bravo បាននិយាយថា៖ “ខ្ញុំពិតមានរីករាយដែលបានចូលរួមជាមួយក្លឹប Manchester City។” “ខ្ញុំដឹងថាក្លឹបនេះគឹពិតជាពិសេស ហើយខ្ញុំសង្ឃឹមខ្ញុំអាចជាចំណែកមួយក្នុងដំណើរនេះដើម្បីភាពជោគជ័យនាបេលអនាគត។”

គួរបញ្ជាក់ផងដែរថា អ្នកចាំទី Bravo បានចូលរួមជាមួយក្លឹប Barcelona ឆ្នាំ ២០១៤ ហើយឈ្នះជើងឯក La Liga ២ ដង និង Fifa Club World Cup៕

_90917564_bravo2

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត