កីឡាករ Cristiano Ronaldo ឈ្នះពាន UEFA’s Best Player

លី រិទ្ធី August 26, 2016


កីឡាករ Cristiano Ronaldo បានឈ្នះពានកីឡាករល្អជាងគេនៅទ្វីបអឺរ៉ុប Uefa’s Best Player  ជាលើកទី ២ បន្ទាប់ពីឈ្នះជើងឯក Champions League និង Euro 2016 កាលពីរដូវកាលមុន។

កីឡាកររូបនេះបានយកឈ្នះលើមិត្តរួមក្រុមកីឡាករ Gareth Bale និងខ្សែប្រយុទ្ធឆ្នើមក្លឹប Atletico Madrid កីឡាករ Antoine Griezmann នៅក្នុងការបោះឆ្នោត។

កីឡាករ Ronaldo វ័យ ៣១ ឆ្នាំបានស៊ុតបាល់ពិន័យ ១១ ម៉ែត្រជ័យជម្នះឲ្យក្លឹប Real Madrid ដើម្បីឈ្នះជើងឯក Champions League ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយក្លឹប Atletico ព្រមទាំងដឹកនាំក្រុមជម្រើសជាតិ ព័រទុយហ្គាលឈ្នះជើងឯក Euro 2016 កាលពីខែកក្កដាផងដែរ។

កីឡាការីនីក្លឹប Lyon កីឡាការីនី Ada Hegerberg ឈ្នះពានរង្វាន់នារី។

កីឡាការីនីរូបនេះបានយកឈ្នះលើកីឡាការីនីសញ្ជាតិ បារាំង Amandine Henry និងកីឡាការីនីសញ្ជាតិ អាល្លឺម៉ង់ Dzsenifer Marozsan បន្ទាប់ពីបានយកឈ្នះ Women’s Champions League និង French league ព្រមទាំង cup ២ ជាមួយក្លឹប Lyon៕

14095710_1316572911722501_1249658941194491112_n

14067926_1316715858374873_1736649333056044563_o

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត