នីតិវិធីនៃការជ្រើសរើសអត្តពលិកជម្រើសជាតិនឹងត្រូវផ្លាស់ប្តូរចាប់ពីឆ្នាំក្រោយទៅ

នូ មករា August 25, 2016


ភ្នំពេញ៖ អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជន និងកីឡាបានសម្រេចថានឹងផ្លាស់ប្ដូរនីតិវិធីក្នុងការជ្រើសរើសកីឡាករ-កីឡាការិនីជម្រើសជាតិចាប់ពីឆ្នាំក្រោយនេះទៅហើយ ។ ដោយឡែកសម្រាប់ឆ្នាំនេះ ការប្រមូលផ្ដុំកីឡាករ កីឡាការិនីជម្រើសជាតិនឹងត្រូវបញ្ចប់នៅចុងខែសីហានេះ  ចំណែកឯការប្រមូលផ្ដុំជាថ្មីដែលត្រូវធ្វើនៅឆ្នាំក្រោយនោះគឺនៅមិនទាន់បានកំណត់នៅឡើយទេ។

Featured-617x3242

សម្រាប់នីតិវិធីថ្មីនេះ គឺក្រសួងអប់រំយុវជន និងកីឡានឹងប្រគល់សិទ្ធិឱ្យគ្រូបង្វឹកជាអ្នកជ្រើសរើសដោយខ្លួនឯងវិញ ពោលគឺគ្រូបង្វឹកដែលជាអ្នកបណ្តុះបណ្តាលផ្ទាល់នោះមានតួនាទីជាអ្នកសម្រេចអំពីការរើសកីឡាករ កីឡាការិនីដែលខ្លួនយល់ថាមានសមត្ថភាពអាចចូលក្រុមជម្រើសជាតិបាន និងត្រូវទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់ខ្លួនផង។

photo_2016-08-19_09-42-36 [800x600]

គួររំលឹកថា នាពេលកន្លងមក ការជ្រើសរើសកីឡាករ-កីឡាការិនីជម្រើសជាតិគឺបានធ្វើតាមរយៈការប្រកួតជើងឯកជាតិប្រចាំឆ្នាំដោយយកអ្នកដែលមានចំណាត់ថ្នាក់ល្អមកបញ្ចូលក្នុងក្រុមជម្រើសជាតិតែម្តង។ ឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានមានប្រសាសន៍ថា គ្រូបង្វឹកមិនត្រឹមតែទទួលខុសត្រូវក្នុងការជ្រើសរើសប៉ុណ្ណោះទេតែត្រូវធានាលើសីលធម៌របស់កីឡាបន្ថែមទៀតព្រោះថាកីឡាករល្អតែគ្មានវិន័យ គ្មានសីលធម៌ក៏មិនអាចទទួលឲ្យមកនៅក្នុងក្រុមកីឡាជម្រើសជាតិបានទេ ។ ឯកឧត្តមបានបន្ថែមថា គ្រប់អង្គភាពទាំងអស់ត្រូវតែបំពេញតួនាទីឱ្យបានល្អក្នុងដំណើរការជ្រើសរើសនេះ ជៀសវាងការចំណាយថវិកាជាតិខុសពីគោលដៅដែលរាជរដ្ឋាភិបាលចង់បាន ហេតុនេះយើងត្រូវតែពង្រឹងវិន័យដល់អត្តពលិកជម្រើសជាតិទាំងអស់៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត