U-15 កម្ពុជា លត់ក្រុម CJS ៣-០ មុននេះបន្ដិចក្នុងពានអន្ដរជាតិមួយនៅចិន

នូ មករា August 25, 2016


ភ្នំពេញ៖ ក្រុមយុវជនអាយុក្រោម ១៥ឆ្នាំកម្ពុជា (ក្រុមយុវជនសាលាបាល់ទាត់ជាតិ) បានទទួល ៣ពិន្ទុពេញ សម្រាប់ថ្ងៃបើកឆាកការប្រកួតក្នុងកម្មវិធី ” The Belt and Road Initiative ” U15 Boys Football Tournament នៅលើទឹកដីចិន បន្ទាប់ពីយកឈ្នះក្រុមយុវជន China Jianyin School ដោយលទ្ធផល ៣-០ មុននេះបន្ដិច ។ នេះបើយោងតាមទំព័រហ្វេកប៊ុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

14124989_1782161615354672_967078422345488769_o

នេះគឺជាការប្រកួតថ្ងៃដំបូងរបស់ក្រុមយុវជនកម្ពុជា នៅក្នុងបេសកកម្មរយៈពេលជិត ១សប្ដាហ៍ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហានេះនៅប្រទេសចិន ។ ចំពោះគ្រាប់បាល់ជ័យជម្នះរបស់ក្រុមគោព្រៃក្មេងខ្ចីនេះ គឺធ្វើសម្រេចដោយកីឡាករ សឿត ណាវ៉ា, សៀង ចន្ធា និងសៀន សុភក្រ្តា ម្នាក់ ១គ្រាប់ ធ្វើឲ្យក្រុមយុវជនកម្ពុជាទទួលបាន ៣ពិន្ទុតែម្ដង ។

14138014_1781799602057540_6040758812450425470_o

គួរបញ្ជាក់ថា បេសកកម្មរបស់ក្រុម U-15 គឺដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុនលោក Inoue Kazunori ដែលទើបដឹកនាំក្រុមជម្រើសជាតិ U- 16កម្ពុជា បង្កើតប្រវត្តិសាស្ដ្រថ្មីឡើងវគ្គ ៤ក្រុមចុងក្រោយនៃពានរង្វាន់ AFF U16 Championship ក្នុងនាមជាម្ចាស់ផ្ទះកាលពីពេលថ្មីៗកន្លងទៅ ដែលអមដោយដំណើរដោយកីឡាករ ១៨នាក់ ដែលជាយុវជននៃសាលាបាល់ទាត់ជាតិទន្លេបាទី ៕

13698118_1781799528724214_4888824527453145803_o

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត