Air Asia ផ្តល់ជូនការធ្វើដំណើរ Free អស់មួយជីវិតដល់ម្ចាស់មេដាយមាសអូឡាំពិកទាំង ៦រូបក្នុងតំបន់អាស៊ាន

នូ មករា August 25, 2016


សិង្ហបុរី៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel New Asia បានឱ្យដឹងថា ដើម្បីអបអរសាទរចំពោះការសម្រេចបានស្នាដៃរបស់អត្តពលិកនៅតំបន់អាស៊ានដែលដណ្តើមបានមេដាយមាសនៅក្នុងព្រឹត្តិការណ៍អូឡាំពិកពិភពលោកដែលទើបតែបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនអាកាសចរណ៍ Air Asia របស់ប្រទេសម៉ាឡេសុីនឹងផ្តល់ជូនម្ចាស់មេដាយមាសទាំងនោះនូវការធ្វើដំណើរដោយឥតគិតថ្លៃពេញមួយជីវិតតែម្តង ស្របពេលដែលម្ចាស់មេដាយប្រាក់ និងសំរឹទ្ធក៏ទទួលបានការផ្តល់ជូនសម្រាប់រយៈពេល ៥ ឆ្នាំ និង ២ឆ្នាំផងដែរ។

schooling-joseph-081316-getty-ftr_1o089mju8pqbu1s7krqpqq5k5b

គួររំលឹកថា នៅក្នុងការប្រកួតអូឡាំពិករដូវក្តៅនៅឆ្នាំនេះ មានអត្តពលិកចំនួន ៦ រូបដែលបានទទួលមេដាយមាសរួមមាន កីឡាករហែលទឹកសិង្ហបុរី Joseph Schooling, កីឡាករបាញ់កាំភ្លើង Hoan Xuan Vinh របស់វៀតណាម, កីឡាការិនីថៃ Sukanya Srisurat  និង Sopita Tanasan លើវិញ្ញាសាលើកទម្ងន់ ព្រមទាំងអត្តពលិកវាយសីជាគូរបស់ឥណ្ឌូនេសុី Liliyana Natsir និង Tontowi Ahmad ៕

article-doc-dy2wc-iXL9qfU4940661f445c46e44049-933_634x422

RIO DE JANEIRO, BRAZIL - AUGUST 06:  Sopita Tanasan of Thailand reacts after winning the gold medal in the Women's 48kg Group A Final on Day 1 of the Rio 2016 Olympic Games at Riocentro - Pavilion 2 on August 6, 2016 in Rio de Janeiro, Brazil.  (Photo by David Ramos/Getty Images)

Thailand's Sukanya Srisurat poses with her gold medal on the podium of the Women's 58kg weightlifting competition at the Rio 2016 Olympic Games in Rio de Janeiro on August 8, 2016.  / AFP / GOH Chai Hin        (Photo credit should read GOH CHAI HIN/AFP/Getty Images)

DSC_01281-672x449

មតិយោបល់