Bastian Schweinsteiger: “ក្លឹប Manchester United ជាក្លឹបចុងក្រោយរបស់ខ្ញុំនៅអឺរ៉ុប”

នូ មករា August 25, 2016


កីឡាករខ្សែបម្រើកណ្តាលសញ្ជាតិ អាល្លឺម៉ង់ Bastian Schweinsteiger បាននិយាយថា៖”ក្លឹប Manchester United គឺជាក្លឹបចុងក្រោយរបស់ខ្ញុំហើយនៅអឺរ៉ុប” “ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចប្រសិនជាក្រុមត្រូវការខ្ញុំ”។

ខ្សែបម្រើកណ្តាលវ័យ ៣២ ឆ្នាំរូបនេះ លេងបាន ៣១ ប្រកួតកាលពីរដូវកាលមុនប៉ុន្តែសម្រាប់រដូវកាលថ្មីនេះកីឡាកររូបនេះហ្វឹកហាត់តែម្នាក់ឯងនឹងជាមួយក្រុមយុវនអាយុក្រោម ២១ ឆ្នាំ តាំងពីលោក Jose Mourinho ចូលមកកាន់ដំណែងជាអ្នកចាត់ការទូទៅ។ កីឡាករ Schweinsteiger បានចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ក្រោយការប្រកួត Euro 2016។

“ខ្ញុំចង់អរគុណដល់អ្នកគាំទ្រសម្រាប់ការគាំទ្រដ៏អស្ចារ្យក្នុងប៉ុន្មាននេះ” នេះជាអ្វីដែលកីឡាកររូបនេះបានសសេរលើ Twitter។

គួរបញ្ជាក់ផងដែរថា កីឡាករ Schweinsteiger ចុះកុងត្រារយៈពេល ៣ ឆ្នាំជាមួយក្លឹបកាលពីខែកក្កដា ២០១៥ ក្រោមការដឹកនារបស់លោក Louis van Gaal កាលពីរដូវកាលមុន៕

_90898646_basti2_getty

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់