សូហ្វតេនី្នកម្ពុជាបន្តហ្វឹកហាត់យ៉ាងស្វិតស្វាញនៅកូរ៉េខាងត្បូងដើម្បីត្រៀមប្រកួតរសៀលនេះ

នូ មករា August 25, 2016


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាដ៍ធំ នៅប្រទេសកូរ៉េខាងត្បូង ដែលមានប្រទេសជាមាជិកក្នុងតំបន់អាស៊ីចូលរួមនោះនឹងចាប់ផ្ដើមប្រកួតជាផ្លូវការតែម្ដងនារសៀលថ្ងៃនេះហើយខណៈដែលកម្ពុជាក៏នឹងចាប់ពូលប្រកួតនៅព្រឹកនេះដែរ ។ ក្រុមអត្តពលិកទាំង ១១នាក់របស់កម្ពុជាបានចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី ២២ ខែសីហា កន្លងទៅថ្មីៗនេះដោយបានទៅដល់ប្រទេសកូរ៉េដោយសុវត្ថិភាព ខណៈដែលអត្តពលិកកម្ពុជាទាំងអស់ សុទ្ធតែសសើរដល់ការរៀបចំទទួលពីសំណាក់ម្ចាស់ផ្ទះទាំងការស្នាក់នៅ ហូបចុក គឺល្អជាងប្រទេសផ្សេងៗដែលពួកគេធ្លាប់បានចេញទៅប្រកួត។

14087359_1712581072326233_1647305807_o

អន សម្បិត្ត កីឡាករម្នាក់ក្នុងចំណោម អត្តពលិកទាំង ១១នាក់ បានឱ្យដឹងកាលពីល្ងាចមិញនេះថា កាលពីម្សិលមិញនេះ ក្រុមកីឡាករការិនីកម្ពុជា បានធ្វើការហ្វឹកហាត់សមប្រយុទ្ធជាមួយនឹងបណ្ដាប្រទេសផ្សេងក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានចូលរួមប្រកួតក្នុងកម្មវិធីនេះ ។ ហើយនេះក៏ជាផលចំណេញមួយដែរ ដែលកីឡាករយើងអាចមើលបច្ចេកទេសលេងរបស់គូប្រកួត និងសមត្ថភាពរបស់ពួកគេខ្លាំងកម្រិតណា ដើម្បីបច្ចេកទេសទាំងនោះ មកធ្វើការហ្វឹកហាត់ខ្លួនឯងបន្ថែម។ កីឡាកររូបនេះបានបន្តថា៖ «ចំពោះគូប្រកួតដែលត្រូវប៉ះនារសៀលថ្ងៃទី២៥ ខែសីហា នេះទាំងខ្ញុំ និងអ្នកផ្សេងទៀតមិនទាន់ដឹងនៅឡើយទេព្រោះការចាប់ឆ្នោតមិនទាន់ចាប់ផ្ដើមតែទោះបីយ៉ាងណាសម្រាប់ការប្រកួតលើកនេះមាន ៤ប្រទេសដែលយើងពិបាកក្នុងការយកឈ្នះ គឺប្រទេសកូរ៉េម្ចាស់ផ្ទះ ជប៉ុន ចិនតៃវ៉ាន់ និងចិនដីគោក ហើយក្រៅពីនេះប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយយើងដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ ឡាវ វៀតណាម ហាក់មិនមែនជាបញ្ហាសម្រាប់យើងនោះទេព្រោះយើងធ្លាប់ជួបគ្នាច្រើនដងរួចមកហើយ»។

14075232_1712581188992888_1711149096_o

កីឡាកររូបនេះសង្កត់ធ្ងន់ថា បើទោះបីការប្រកួតនារសៀលនេះ មានលទ្ធផលយ៉ាងណាក៏ដោយ ក៏រូបគេ និងកីឡាករ កីឡាការិនី ផ្សេងទៀតនឹងខិតខំប្រឹងប្រែង ឱ្យអស់ពីលទ្ធភាពដែលដើម្បីជាមុខមាត់ប្រទេសជាតិ៕

អត្ថបទ៖ ជីង ឡុង

មតិយោបល់