លើកនេះតើអ្នកប្រយុទ្ធ ថៃ ឬ ខ្មែរ ជាអ្នកឈ្នះក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវ ?

នូ មករា August 25, 2016


ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជាចំនួន ២ រូបហើយដែលរងបរាជ័យក្នុងព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់ខារ៉ាបាវទម្ងន់ ៦៣,៥០គីឡូក្រាមកាលពីសប្ដាហ៍មុន ។ ដោយឡែកនៅថ្ងៃទី២៧ ខែសីហាខាងមុខនេះ អ្នកប្រដាល់ ២ រូបផ្សេងទៀតនឹងដល់វេនបញ្ចេញសមត្ថភាពតស៊ូជាមួយអ្នកប្រដាល់ថៃបន្តទៀត ។

REUM-VANNAK-vs-Pra-Vith

កីឡាករកម្ពុជារឿម វណ្ណៈ មកពីក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ Pra Vith ដែលជាជើងខ្លាំងមួយរូប ហើយការប្រកួតនឹងធ្វើឡើងនៅសង្វៀនអាស៊ីអាគ្នេយ៍ ។ នេះជាគូប្រកួតមួយដែលវណ្ណៈលំបាកនឹងដណ្ដើមបានជ័យជម្នះណាស់ ។ តាមពិតវណ្ណៈ ជាអ្នកប្រដាល់ដែលមានចិត្តធំ និងមិនចេះញញើតគូប្រកួតឡើយ ។ គេវ៉ៃចូលចិត្តប្ដូរកែងតែកែងរបស់គេវ៉ៃចេញយឺត និងមិនសូវចំគោលដៅនោះទេ មួយវិញទៀតវណ្ណៈឆាប់ស្រុតកម្លាំងណាស់ ។ គេមានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៥០ដង ចាញ់១៦ដង និង ស្មើពិន្ទុ ១ ដង ។ចំពោះអ្នកប្រដាល់ថៃ Pra Vith វិញគេចាស់វស្សាដែលមានស្នៀតវាយលុករហ័ស និង ការពារបានល្អ ។ អ្នកប្រដាល់រូបនេះវ៉ៃមិនឆេវឆាវទេហើយក៏មិនចេះបំពានគូប្រកួតដែរ ។ គេធ្លាប់មកប្រកួតស្រុកខ្មែរជាញឹកញាប់ណាស់ដែលការប្រកួតភាគច្រើនគេបានទទួលជ័យជម្នះ ។ Pra Vith មានប្រវត្តិប្រកួត ៩២ដង ឈ្នះ ៧៩ដង ចាញ់១១ ដង និងស្មើពិន្ទុ ២ ដង ។ ទោះបីវណ្ណៈជាអ្នកប្រដាល់ដែលមិនអាចមើលស្រាលបានក៏ពិតមែនតែការប្រកួតនេះទំនងជា Pra Vith មានឱកាសឈ្នះច្រើនជាងហើយ។

Dom-Koeda-vs-Yorth-Sayam

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់កម្ពុជាឌុម កែវដា ក្លិបម្កុដរាជសីហ៍ប្រកួតជាមួយអ្នកប្រដាល់ថៃ Yorth Sayam ។ លោកថៃ អ៊ូដែលជាអ្នកដឹកនាំអ្នកប្រដាល់ថៃមកប្រកួតនៅស្រុកខ្មែរបាននិយាយថាកែវដា បើឈ្នះ Yorth Sayam ក៏វេទនាដែរ ។ តាមពិតអ្នកប្រដាល់ថៃរូបនេះធ្លាប់មកប្រកួតនៅស្រុកខ្មែរ ៣-៤លើកមកហើយដែលការប្រកួតភាគច្រើនគេបានទទួលជ័យជម្នះ ។គេមានប្រវត្តិប្រកួតចំនួន ៧៦ដង ឈ្នះ ៦៤ដង ចាញ់១១ដង ស្មើពិន្ទុ ១ ដង ។ កីឡាករ កែវដា ទើបតែពេលនេះទេដែលមានឈ្មោះបោះសម្លេងខ្លះបើពីមុនវិញការប្រកួតស្ទើរតែរកឈ្នះមិនឃើញតែម្ដង ។ គេចូលចិត្តប្រើកែង និង ជង្គង់ដើម្បីយកឈ្នះគូប្រកួតតែការប្រើកែងរបស់គេមិនសូវជាបានផលប៉ុន្មានឡើយ ។ រូបគេមានប្រវត្តិប្រកួតចំនួន៧១ដង ឈ្នះ៥៨ដង ចាញ់១១ដងស្មើពិន្ទុ ២ ដង៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត