Champions League: លទ្ធផលនៃការប្រកួតវគ្គជម្រុះជើងទី ២

លី រិទ្ធី August 25, 2016


ការប្រកួតពានរង្វាន់ UEFA Champions League វគ្គជម្រុះជើងទី ២ ក្នុងការប្រកួត ៥ គូរចុងក្រោយនោះបានបញ្ចប់ហើយ។ ក្នុងនោះផងដែរអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឹក្លឹប Ajax បានធ្លាក់ចេញពីការប្រកួតក្រោយចាញ់ក្លឹប Rostov ក្នុងលទ្ធផល ៤-១ ⁣កាលពីយប់មិញនេះសរុបទាំងពីរ ៥-២។

ចំណែកឯការប្រកួតផ្សេងទៀតក្លឹប Manchester City ទទួលបានកៅអីក្នុងការប្រកួតវគ្គចែកពូលក្រោយយកឈ្នះលើក្លឹប Steaua សរុបទាំងពីរជើង ៦-០ ខណៈក្លឹប Gladbach ឈ្នះក្រុម Young Boys សរុបទាំងពីរជើងក្នុងលទ្ធផល ៩-២។

ការប្រកួតវគ្គជម្រុះត្រូវបានបញ្ចប់ដូចនេះ UEFA នឹងរៀបចំចាប់ពូលនៅថ្ងៃនេះព្រមទាំងប្រគល់ពានរង្វាន់កីឡាករល្អជាងគេនៅទ្វីបអឺរ៉ុប UEFA Best Player ដែលនឹងត្រូវបោះឆ្នោតនៅថ្ងៃទី ២៥ សីហា នេះហើយដែលក្នុងនោះកីឡាករ ៣ រូបចុងក្រោយ រួមមានកីឡាករ Gareth Bale, Cristiano Ronaldo និង Antoine Griezmann៕

14066266_1315511721828620_5417370914178960976_o

អត្ថបទ៖ រិទ្ធី

រូបភាព៖ UEFA Champions League

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត