សរុបជើងឯកប្រចាំឆ្នាំ ២០១៣

នូ មករា November 11, 2014


Championship

ក្លឹបបាល់ទាត់ខេត្តស្វាយរៀងបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Metfone Cambodia League លើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប បន្ទាប់ពីយកឈ្នះលើក្លឹបចម្ការកៅស៊ូបឹងកេតម្ចាស់ជើងឯកចាស់ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ១-០។

ខ្សែប្រយុទ្ធរបស់ក្លឹបបាល់ទាត់ខេត្តស្វាយរៀង ឃួន ឡាបូរ៉ាវី ពាក់អាវលេខ១១ បានរកគ្រាប់បាល់ជ័យជម្នះឲ្យក្រុមក្នុងនាទី៤០ គឺនៅ៥នាទីមុននឹងបញ្ចប់តង់ទី១។ នេះក៏ជាគ្រាប់បាល់ដែលជួយឲ្យក្លឹបខេត្តស្វាយរៀងលើកពាន Metfone Cambodia League ជាលើកដំបូងផងដែរ៕
ជើងឯកថ្នាក់កីឡាវាយកូនបាល់លើតុឆ្នាំ២០១៣

មានក្លឹប-សមាគមចំនួន ១៤ ដែលមានកីឡាករ-ការិនី១០៣នាក់ ក្នុងនោះកីឡាការិនី៤៧នាក់ និង កីឡាករ១៥០នាក់ បានចូលរួមប្រកួតការប្រកួតកីឡាវាយកូនឃ្លីលើតុជើងឯកជាតិឆ្នាំ២០១៣ ពីថ្ងៃទី៨-១៣ខែមិថុនា ឆ្នាំ២០១៣។

លទ្ធផលចំណាត់ថ្នាក់វិញ្ញាសាឯកត្តជននារីលេខ១ កីឡាការិនី ឡុង ឌីអាណា ក្លឹបក្រុមហ៊ុនរ័ត្នសុខន។ វិញ្ញាសាវាយគូបុរស ក្របខ័ណ្ឌក-២ លេខ១ ក្រុមហ៊ុនរ័ត្នសុខន ដែលមានកីឡាករ អ៊ឹង ស្រូយហួរ និងកីឡាករ សឺន តុលា។ វិញ្ញាសាវាយគូបុរស ក្របខ័ណ្ឌ ក-១ លេខ១ ក្រុមហ៊ុនរ័ត្នសុខន ដែលមានកីឡាករ នៃ សារ៉ាវៃ និង លឹម សុខឡុង។

វិញ្ញាសាប្រកួតជាក្រុមនារី ចំណាត់ថ្នាក់លេខ១ ក្រុមហ៊ុនរ័ត្នសុខន។ វិញ្ញាសាប្រកួតជាក្រុមបុរស ក្របខ័ណ្ឌក-២ លេខ១ ក្រុមហ៊ុនរ័ត្នសុខន។ វិញ្ញាសាប្រកួតជាក្រុមបុរសក្របខ័ណ្ឌក-១ លេខ១ ក្រុមហ៊ុនរ័ត្នសុខន។

វិញ្ញាសាប្រកួតឯកត្តជនបុរសក្របខ័ណ្ឌ ក-១ លេខ១ កីឡាករ លឹម សុខឡុង ក្លឹបក្រុមហ៊ុនរ័ត្ន សុខន។ វិញ្ញាសាឯកត្តជនបុរសក្របខ័ណ្ឌ ក-២ លេខ ១ កីឡាករ អ៊ឹង ស្រូយហួរក្លឹបក្រុមហ៊ុនរ័ត្នសុខន៕

ជើងឯកហែលទឹកថ្នាក់ជាតិឆ្នាំ២០១៣

ការប្រកួតកីឡាហែលទឹកជើងឯកជាតិឆ្នាំ២០១៣ ដែលចាប់ផ្ដើមពីថ្ងៃទី១-៥ ខែមិថុនា ឆ្នាំ២០១៣ បានរកឃើញជើងឯកជាច្រើនលើវិញ្ញាសាដូចជា វិញ្ញាសាហែល ១០០ម៉ែត្រ របៀបសេរីបុរស ក្របខ័ណ្ឌក-១ លេខ១កីឡាករ ម៉ាក់ ស៊ីម៉ូចំរើនយូរី ក្លឹបគមនាគមន៍។ ហែល១០០ម៉ែត្ររបៀបកង្កែបនារី ក្របខ័ណ្ឌក-១ លេខ១ កីឡាការិនី ហែម ថុនវិទិនី វិទ្យាល័យជម្ពូវ័ន្ដ។ ហែល ២០០ម៉ែត្រ ៤របៀប ឯកត្តជនបុរស ក្របខ័ណ្ឌក-១ លេខ១ កីឡាករ ម៉ាក់ ស៊ីម៉ូចំរើនយូរី ក្លឹបគមនាគមន៍។

វិញ្ញាសាហែល ១០០ម៉ែត្រ របៀបសេរីនារី ក្របខ័ណ្ឌក-១ លេខ១ កីឡាការិនី ហែមថុន វិទិនី ក្លឹបគមនាគមន៍។ ហែល២០០ម៉ែត្រ របៀបសេរីបុរស ក្របខ័ណ្ឌក-១ លេខ១ កីឡាករ ម៉ាក់ ស៊ីម៉ូចំរើនយូរី ក្លឹបគមនាគមន៍។ ហែល១០០ម៉ែត្រ របៀបកង្កែបបុរស ក្របខ័ណ្ឌក-១ លេខ១ កីឡាករ ហែម ថុនពន្លឺ ក្លឹបគមនាគមន៍។

ហែល១០០ម៉ែត្របុរសក្របខ័ណ្ឌក-១ លេខ១ កីឡាករ ម៉ាក់ ស៊ីម៉ូចំរើនយូរី ក្លឹបគមនាគមន៍។ ហែល១០០ម៉ែត្រផ្ងារនារី ក្របខ័ណ្ឌក-១ លេខ១ កីឡាការិនី សេង សម្ផស្ស វិទ្យាល័យជម្ពូវ័ន្ដ។ ហែលផ្ងារបុរស១០០ម៉ែត្រ ក្របខ័ណ្ឌក-១ លេខ១ កីឡាករ ម៉ាក់ស៊ីម៉ូ ចំរើនយូរី ក្លឹបគមនាគមន៍ ។ ហែល១០០ម៉ែត្រ របៀបមេអំបៅនារី ក្របខ័ណ្ឌក-១ លេខ១ កីឡាការិនី ហែមថុន វិទិនី ក្លឹបវិទ្យាល័យជម្ពូវ័ន្ដ។ ហែលកង្កែប ២០០ម៉ែត្របុរស ក្របខ័ណ្ឌក-១ លេខ១ កីឡាករ ហែមថុនពន្លឺ ក្លឹបគមនាគមន៍។ ហែល ២០០ម៉ែត្រ ៤របៀបនារី ក្របខ័ណ្ឌក-១ លេខ១ កីឡាការិនី ហែមថុន វិទិនី ក្លឹបជម្ពូវ័ន្ដ៕
……………………

ជើងឯកជាតិការប្រកួតប៉េតង់ឆ្នាំ២០១៣

ការប្រកួតកីឡាប៉េតង់ជើងឯកជាតិ ឆ្នាំ២០១៣ ដែលចាប់ផ្ដើមពីថ្ងៃទី៣-៩ ខែមីនា ឆ្នាំ២០១៣។ ការប្រកួតឆ្នាំនេះ លទ្ធផលវិញ្ញាសាវាយយកពិន្ទុឯកត្តជននារី អាយុក្រោម១៧ឆ្នាំលេខ១ កីឡាការិនី ស៊ុន គន្ធា មន្ទីរអប់រំយុវជន និងកីឡា ខេត្តតាកែវ។ បុរស ចំណាត់ថ្នាក់លេខ១ កីឡាករ មួង ទិត្យដាណែត មន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ។

វិញ្ញាសាវាយយកពិន្ទុឯកត្តជននារីលេខ១ កីឡាការិនី អ៊ុក ស្រីមុំ ក្រសួងការពារជាតិ។ បុរសលេខ១ កីឡាករ រស់ ប៊ុនលី កងយោធពលខេមរភូមិន្ទ។ វិញ្ញាសាម្នាក់ទល់ម្នាក់ អាយុក្រោម ១៧ឆ្នាំនារី លេខ១ កីឡាការិនី ស៊ុន គន្ធា។ បុរស លេខ១ កីឡាករ មួង ទិត្យដាណែត មន្ទីរអប់រំយុវជន និង កីឡាខេត្តតាកែវ។ វិញ្ញាសាម្នាក់ទល់ម្នាក់ ចំពោះបុរសលេខ១ កីឡាករ ថោង ឈឿន យោធភូមិភាគពិសេស។ នារីលេខ១ កីឡាការិនី អ៊ុំ ចន្ទ្រា ក្រសួងមហាផ្ទៃ។

ប្រកួត ២ នាក់ទល់ ២នាក់ អាយុក្រោម ១៧ឆ្នាំ សម្រាប់នារី លេខ១ មន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ ដែលមានកីឡាការិនី ស៊ុន គន្ធា និងឃួន យ៉ារី។ បុរសលេខ១ មន្ទីរអប់រំយុវជន និង កីឡាខេត្តតាកែវ ដែលមានកីឡាករ មួង ទិត្យដាណែត និងគឹម ចាន់វាសនា។
វិញ្ញាសា ២ នាក់ទល់ ២ នាក់ សម្រាប់បុរសលេខ ១ ក្រសួងមហាផ្ទៃ ដែលមានកីឡាករ ចាន់ វុទ្ធិ និងយ៉ា ចាន់ដារ៉ារិទ្ធ។ នារីលេខ១ ក្រសួងការពារជាតិ ដែលមានកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ។

ប្រកួត ៣នាក់ ទល់ ៣នាក់ អាយុក្រោម១៧ឆ្នាំ លេខ១ មន្ទីរអប់រំយុវជន និង កីឡាខេត្តតាកែវ ដែលមានកីឡាករ មួង ទិត្យដាណែត កឹម ចាន់វាសនា និងគង់ ដាវីដ៕

ជើងឯកថ្នាក់ជាតិការាតេដូឆ្នាំ២០១៣

ជើងឯកថ្នាក់ជាតិ ការប្រកួតការាតេដូឆ្នាំ២០១៣ ដែលចាប់ផ្ដើមពីថ្ងៃទី២៦-៣១ ខែឧសភា ឆ្នាំ២០១៣។ ក្នុងនោះចំណាត់ថ្នាក់ប្រកួតប្រយុទ្ធឯកត្តជន ទម្ងន់៥៥គីឡូក្រាម និងក្រោមក្របខ័ណ្ឌក-១ បុរសលេខ១ កីឡាករ គង់ សារវ័ន្ដ ក្លឹប Shinro Ryu។ ប្រយុទ្ធបុរសក្របខ័ណ្ឌក-១ ទម្ងន់៦០គីឡូក្រាម និងក្រោម លេខ១ កីឡាករ ឌុន សម្ផស្ស ក្លឹប Shindo Ryu។ ប្រយុទ្ធបុរសទម្ងន់ ៦៥គីឡូក្រាម និងក្រោម លេខ១ កីឡាករ សុវណ្ណ គីរី ក្លឹប Shindo Ryu។ ប្រយុទ្ធបុរស ទម្ងន់ ៧១គីឡូក្រាម និងក្រោម លេខ១ កីឡាករ អ៊ុន សុវណ្ណារ៉ា ក្លឹប Shindo Ryu ប្រយុទ្ធទម្ងន់សេរីបុរស លេខ១ កីឡាករ សុវណ្ណ គីរីក្លឹប Shindo Ryu។

កាតាឯកត្តជនយុវជនលេខ១ កីឡាករ ឆេង ច័ន្ទដារ៉ារតនៈ ក្លឹបសូរិយា។ កាតាឯកត្តជននារីលេខ១ កីឡាការិនី កង ពេជ្របុទុមធារី ក្លឹបយុវជន។ ប្រយុទ្ធនារី ទម្ងន់៥៧គីឡូក្រាម និង ក្រោម លេខ១ កីឡាការិនី សុវណ្ណ រចនា ក្លឹប Shinso Ryu ប្រយុទ្ធទម្ងន់សេរីនារី លេខ១ កីឡាការិនី សុវណ្ណ រចនា ក្លឹប Shinso Ryu។

កាតាឯកត្តជនបុរស ក្របខ័ណ្ឌក-១ លេខ១ កីឡាករ គង់ សារវ័ន្ដ ក្លឹប Shindo Ryu ។ កាតានារីក្របខ័ណ្ឌក-១ លេខ១ កីឡាការិនី សុវណ្ណ រចនា ក្លឹប Shido Ryu៕
…………

ជើងឯកថ្នាក់ជាតិកីឡាយូដូ ឆ្នាំ២០១៣

ការប្រកួតកីឡាយូដូជើងឯកជាតិឆ្នាំ២០១៣ ដែលចាប់ផ្ដើមពីថ្ងៃទី៨-១២ ខែឧសភា ឆ្នាំ២០១៣។ ក្នុងនោះលទ្ធផល ប្រភេទទម្ងន់ ៤៥គីឡូក្រាមបុរស ចំណាត់ថ្នាក់លេខ១ កីឡាករ មុំ សុវណ្ណ មកពីក្លឹបរាជសីហ៍។ ទម្ងន់ ៦០គីឡូក្រាមបុរស ចំណាត់ថ្នាក់លេខ១ កីឡាករ គង់ បញ្ញវឌ្ឍន៍ ក្លឹបរាជសីហ៍។

ទម្ងន់ ៥០គីឡូក្រាមបុរស ចំណាត់ថ្នាក់លេខ១ កីឡាករ ភូ យីផុក ក្លឹបអូឡាំពិក។ ទម្ងន់ ៨១គីឡូក្រាមបុរស ចំណាត់ថ្នាក់លេខ១ កីឡាករ សុន វុទ្ធី ក្លឹបក្រសួងមហាផ្ទៃ។ ទម្ងន់ ៥៥គីឡូក្រាមបុរស ចំណាត់ថ្នាក់លេខ១ កីឡាករ សៅ ដារ៉ាវុធ ក្លឹបរាជសីហ៍។ ទម្ងន់ ៦៦គីឡូក្រាមបុរស ចំណាត់ថ្នាក់លេខ១ កីឡាករ គឹម សារុំ ក្លឹបនាគរាជ។

ប្រភេទទម្ងន់ ៤០គីឡូក្រាមនារី ចំណាត់ថ្នាក់លេខ១ កីឡាការិនី ឡាច វង្សច័ន្ទរស្មី ក្លឹបរាជសីហ៍ ។ ទម្ងន់៥២ គីឡូក្រាមនារីចំណាត់ថ្នាក់លេខ១ កីឡាការិនី សំ សុធា ក្លឹបនាគរាជ។ ទម្ងន់ ៤៨គីឡូក្រាមនារី លេខ១ កីឡាការិនី មាន សូលីដា ក្លឹបអូរឬស្សី។
ទម្ងន់ ៧៣គីឡូក្រាមបុរស ចំណាត់ថ្នាក់លេខ១ កីឡាករ ស្រៀ រចនា ក្លឹបរាជសីហ៍។ ទម្ងន់សេរី (Open Category) លេខ១ កីឡាករ គឹម សារុំ ក្លឹបនាគរាជ៕
…………

ជើងឯកថ្នាក់ជាតិចំបាប់ឆ្នាំ២០១៣

ការប្រកួតចំបាប់ ជើងឯកជាតិចំបាប់សម័យ-បូរាណ ឆ្នាំ២០១៣ ដែលបានបញ្ចប់ការប្រកួតនៅទី២៤ ខែឧសភា ឆ្នាំ២០១៣ បានរកឃើញជើងខ្លាំងជាច្រើន ក្នុងនោះលទ្ធផលប្រភេទចំបាប់សម័យ ទម្ងន់សេរីបុរស ចំណាត់ថ្នាក់លេខ១ កីឡាករ ឌន សៅ។ ប្រភេទទម្ងន់ ៦០គីឡូក្រាម ចំបាប់សម័យបុរស លេខ១ កីឡាករ កាង ដែនពិសិដ្ឋ សមាគមក្រសួងមហាផ្ទៃ។

ចំបាប់សម័យនារី ប្រភេទទម្ងន់ ៤៨គីឡូក្រាម ចំណាត់ថ្នាក់លេខ១ កីឡាការិនី ចូវ សុធារ៉ា សមាគមក្រសួងមហាផ្ទៃ។ ចំបាប់សម័យទម្ងន់ ៥៥គីឡូក្រាមនារី ចំណាត់ថ្នាក់លេខ ១ កីឡាការិនី ឌន ស្រីម៉ៅ មកពីសមាគមក្រសួងមហាផ្ទៃ។

ចំបាប់ក្រិចកូរ៉ូម៉ាំង ទម្ងន់សេរីបុរស លេខ១ កីឡាករ ឌន សៅ មកពីក្រសួងមហាផ្ទៃ។ ចំបាប់សម័យ ទម្ងន់សេរីនារី លេខ១ កីឡាការិនី ចូវ សុធារ៉ា មកពីសមាគមក្រសួងមហាផ្ទៃ។

ចំបាប់ក្រិចកូរ៉ូម៉ាំងបុរសទម្ងន់ ៥៥ គីឡូក្រាម ចំណាត់ថ្នាក់លេខ១ កីឡាករ នុត សុផលសមាគមក្រសួងមហាផ្ទៃ។ ចំបាប់បូរាណទម្ងន់ ៤៨គីឡូក្រាម លេខ១ កីឡាករ សុខ សួសក្លឹបម៉ឺនឯក។ ចំបាប់បូរាណទម្ងន់ ៥៥គីឡូក្រាមបុរស លេខ១ កីឡាករ សែម សុង ក្លឹបបារមីម៉ឺនឯក។
ចំបាប់បូរាណទម្ងន់ ៥៩ គីឡូក្រាមបុរស លេខ១ កីឡាករ សុវណ្ណ សីហា ក្លឹបដំបងដែកសុវណ្ណគីរីវ័ន្ដ។ ចំបាប់បូរាណទម្ងន់ ៦៣គីឡូក្រាមបុរស លេខ១ កីឡាករ ផាន ភ័ក្ត្រ ក្លឹបបារមីម៉ឺនឯក ។ ចំបាប់បូរាណទម្ងន់ ៦៦គីឡូក្រាមបុរស លេខ១ កីឡាករ ឃឹម ដារ៉ា ក្លឹបបារមីម៉ឺនឯក។
ចំបាប់បូរាណទម្ងន់សេរីបុរសលេខ១ កីឡាករ ចាប លឿន ក្រសួងមហាផ្ទៃ។ ចំបាប់បូរាណនារីទម្ងន់ ៥០គីឡូក្រាម លេខ១ កីឡាការិនី ពូ សុភា ក្លឹប CICI៕
…………

ជើងខ្លាំងល្បុក្កតោជើងឯកឆ្នាំ២០១៣

ការប្រកួតល្បុក្កតោជើងឯកជាតិឆ្នាំ២០១៣ ដែលចាប់ផ្ដើមពីថ្ងៃទី ២៦-៣០ សីហា ឆ្នាំ២០១៣ បានរកឃើញជើងឯកថ្មីៗជាច្រើន ក្នុងវិញ្ញាសាផ្សេងៗគ្នា ដូចជា ការសម្តែងទម្រង់ទ្វារមេគុនថ្វាយបង្គំគ្រូ ឯកត្តជនបុរសចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ ហែម ចិត្រា ក្លឹបសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ។
វិញ្ញាសាសម្តែងថ្វាយបង្គំគ្រូឯកត្តជននារី ចំណាត់ថ្នាក់លេខ១ បានទៅកីឡាការិនី នី ធៀងអេង ក្លឹបតុកកែបៃតង។ សម្តែងទម្រង់ចលនាទ្វារមេគុនព្រលឹងល្បុក្កតោឯកត្តជននារី ចំណាត់ថ្នាក់លេខ១ កីឡាការិនី ខៀវ ចាន់ដារ័ត្ន ក្លឹបសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ បុរសចំណាត់ថ្នាក់លេខ១ កីឡាករ គង់ ប៉ូលីពីន ក្លឹបអង្គររាជ។

វិញ្ញាសាសម្តែងទម្រង់ទ្វារមេគុនថ្វាយបង្គំគ្រូបុរស លេខ១ កីឡាករ ហែម ចិត្រា ក្លឹបសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ វិញ្ញាសាសម្តែងដំបងខ្លីទោលនារី ចំណាត់ថ្នាក់លេខ១ កីឡាការិនី ខៀវ ចិន្ដារ័ត្ន ក្លឹបសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ បុរសលេខ១ កីឡាករ ម៉ិច ច័ន្ទដារ័ត្ន ក្លឹបល្បុក្កតោ ស។ វិញ្ញាសាទ្វារមេគុនដំបងវែងឯកត្តជនបុរសលេខ១ កីឡាករ ឌុល ឧត្តម ក្លឹបសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។

វិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ ៥៦គីឡូក្រាមបុរស លេខ១ កីឡាករ ហ៊ិន សុភនិត ក្លឹបល្បុក្កតោ ស។ វិញ្ញាសាប្រយុទ្ធទម្ងន់ ៦៥គីឡូក្រាមបុរស លេខ១ កីឡាករ ទេព សម្ផស្សរាត្រី ក្លឹប PSE ៕

មតិយោបល់