Champion League: លទ្ធផល និងកាលវិភាគប្រកួតវគ្គជម្រុះជើងទី ២

នូ មករា August 24, 2016


ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champion League វគ្គជម្រុះជើងទី ២ បានចាប់ផ្តើមកាលពីយប់មិញនេះចំនួន ៥ គូរដោយយប់នេះនឹងមានការប្រកួតចំនួន ៥ គូរទៀតមុននឹង UEFA រៀបចំចាប់ពូលការប្រកួត UEFA Champion League Group Stage នៅថ្ងៃស្អែកនេះ។

សម្រាប់ការប្រកួតកាលពីយប់មិញនេះ គូរពិសេសដែលជាការប្រកួតរវាងក្លឹប Roma ជាមួយក្លឹប Porto នោះគឺបញ្ចប់ទៅក្នុងលទ្ធផល ៣-០។ ដូចនេះក្លឹប Porto ជាក្លឹបដែលមានសិទ្ធទៅលេងវគ្គបន្តក្រោយយកឈ្នះលើក្លឹប Roma សរុបទាំងពីរជើង ៤-១។

រីឯក្លឹប Monaco វិញបានយកឈ្នះលើក្លឹប Villarreal ក្នុងលទ្ធផល ១-០ កាលពីយប់មិញនេះ។ លទ្ធផលបានជួយឲ្យក្លឹប Monaco ឡើងទៅវគ្គបន្តក្រោយយកឈ្នះទាំងពីរជើងក្នុងលទ្ធផល ៣-១។ ខណៈក្លឹប Celtic ឡើងទៅវគ្គបន្តទោះបីជាចាញ់ក្រុម H. Beer-Sheva ២-០ ក៏ដោយកាលពីយប់មិញនេះដោយសារតែកាលពីជើងទី ១ ក្លឹប Celtic បានយកឈ្នះក្នុងលទ្ធផល ៥-២។

យប់នេះការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champion League វគ្គជម្រុះជើងទី ២ ៥ គូរចុងក្រោយនឹងធ្វើការប្រកួតបញ្ចប់ផងដែរ។ ខាងក្រោមជាលទ្ធផល និងកាលវិភាគប្រកួត ពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champion League វគ្គជម្រុះជើងទី ២នេះ៕

cam2

cam1

14115413_1314643698582089_3973784509293178039_o

អត្ថបទ៖ រិទ្ធី

រូបភាព៖ UEFA Champions League

មតិយោបល់