លីគកំពូលកម្ពុជា៖ ភ្នំពេញក្រោន ប្រកួតបញ្ចប់លីគដោយប៉ះម្ចាស់ផ្ទះស្វាយរៀង ល្ងាចនេះ

នូ មករា August 24, 2016


ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងក្លាយជាក្រុមបញ្ចប់ការប្រកួតបាល់ទាត់ក្របខណ្ឌពានរង្វាន់មិត្តហ្វូនខេមបូឌានលីគរដូវកាលថ្មីនេះមុនគេ ខណៈមួយប្រកួតចុងក្រោយ ត្រូវជួបក្រុមព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានខេត្តស្វាយរៀង នាវេលាម៉ោង ៦:០០នាទីល្ងាចថ្ងៃទី២៤ ខែសីហានេះ ហើយក៏មានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ BTV News ផងដែរ ។ បច្ចុប្បន្នភ្នំពេញក្រោន កំពុងឈរលេខ៤ បណ្ដោះអាសន្នក្រោយដោយបញ្ចប់ការប្រកួត ១៧លើកឈ្នះ៨ ស្មើ៤ និងចាញ់ ៥ប្រកួតមាន ២៨ពិន្ទុ។ ចំណែកក្រុមព្រះខ័នរាជស្វាយរៀង ឈរលេខ៥ និងមាន ២៥ពិន្ទុ ប៉ុន្ដែទើបឆ្លងកាត់ ១៦ប្រកួតឈ្នះ៨ ស្មើ១ និងចាញ់៧ ។

13892119_1778368562400644_5402389831272463916_n

កាលពីជើងទី១ ភ្នំពេញក្រោន បានយកឈ្នះព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ១-០ លើទឹកដីខ្លួនដូច្នេះល្ងាចនេះក៏ជាជំនួបសងសឹករបស់ម្ចាស់ផ្ទះស្វាយរៀងដែរ ។ ប៉ុន្ដែទោះជាយ៉ាងណា ថ្វីត្បិតក្រុមទាំងពីរអត់ឱកាសដណ្ដើមតំណែងជើងឯក ឬជើងឯករង និងចំណាត់ថ្នាក់លេខ៣ ក៏ពិតមែនប៉ុន្ដែការប្រកួតល្ងាចនេះ គឺជាជំនួបដ៏សំខាន់ ដែលក្រុមទាំងពីរត្រូវការឈ្នះរៀងៗខ្លួន ដើម្បីប្រជែងចំណាត់ថ្នាក់លេខ៤តែប្រសិនបើក្រុមភ្នំពេញក្រោនបន្ដឈ្នះ គឺក្រុមព្រះខ័នរាជស្វាយរៀង គ្មានឱកាសឡើយ ព្រោះ ៣ពិន្ទុទៀត នឹងធ្វើអតីតក្រុមជើងឯក ៦សម័យកាលនេះឡើងដល់ ៣១ពិន្ទុ ។ដោយឡែកចំពោះក្រុមកំពូលតារាងវិញ ពេលនេះគឺគ្រប់គ្រងដោយក្រុមបឹងកេតអង្គរ ដែលមាន ៤៤ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ១៧ប្រកួតឈ្នះ១៤ ស្មើ២ និងចាញ់១ គ្រាដែលក្រុមក្រសួងការពារជាតិ ឈរចំណាត់ថ្នាក់លេខ២ និងមាន ៤៣ពិន្ទុជាមួយនឹងលទ្ធផលការប្រកួត ១៧លើកឈ្នះ១៤ ស្មើ១ និងចាញ់២ ប៉ុន្ដែក្រុមទាំងពីរ នៅសល់ ១ប្រកួតក្នុងដៃស្មើគ្នាដើម្បីប្រកួតកាត់សេចក្ដីនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ ៕

14053918_1778339129070254_7609805360892374114_o

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត